ព័ត៌មានជាតិ ឧត្តមសេនីយ៍ត្រី សៀ ទីន ជួបសំណេះសំណាល និងបើកឯកសណ្ឋានជូនដល់កម្លាំងកងអនុសេនាធំចល័ត និងសិក្ខាកាមជំនាន់ទី៤៧ ! សៀមរាប៖ នាថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង អញ្ជើញជួបសំណេះសំណាល និងបើកឯកសណ្ឋានប្រយុទ្ធទឹកប៊ិច ជូនកម្លាំងកងអនុសេនាធំចល័ត និងបើកឯកសណ្ឋានប្រតិបត្តិការ ជូនកម្លាំងសិក្ខាកាមជំនាន់ទី៤៧ ដែលជាអំណោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនដល់កម្លាំងកងរាជអាវុធហត្ថសម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនពរដល់ កម្លាំងកងអនុសេនាធំចល័ត និងកម្លាំងសិក្ខាកាមជំនាន់ទី៤៧ ទាំងអស់នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ APNTV April 13, 2026 Post navigation Previous: ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមទីប្រជុំជន ពិសេសផ្សារ កុំឲ្យមានការកកស្ទះដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តស្រុកបាទី ៕Next: ពិធីបើកសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីបើកសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធិកអធម ដើម្បីស្វាគមន៍ឆ្នាំថ្មី និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយក្នុងបរិយាកាសសាមគ្គី និងកក់ក្តៅ។ ពិធីបើកនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីបើកសង្រ្កាន្តនេះ មិនត្រឹមតែជាការចាប់ផ្តើមកម្មវិធីអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់មួយក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ និងបង្កើនសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមជំរុញស្មារតីស្នេហាជាតិ និងការរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន។