Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បើកប្រតិបត្តិការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​បង្ក្រាប​ ឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួច និងទទួលផលចោរកម្ម​…

APNTV June 4, 2026

ខេត្តកំពង់ស្ពឺ​៖ដោយ​អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​ កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បានឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួចនិងទទួលផលចោរកម្ម​។

នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសំរោងទង បានពន្លាតដែនសមត្ថកិច្ចទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពាក់ព័ន្ធករណីលួចម៉ូតូ។ដោយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat ពណ៍ស ផ្លាកលេខ កណ្តាល 1AU-7398 ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ហើយបានរត់គេចខ្លួនបាត់ស្រមោល។លុះរហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ទើបជនរងគ្រោះតាមរកឃើញនៅចំនុចផ្ទះសំណាក់ ម៉ាហេង ស្ថិតក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល ហើយបានឃាត់ខ្លួន​ជនសង្ស័យ​នោះ​ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ក្រោមវិធានជំនាញរបស់អាវុធហត្ថ នៅវេលាម៉ោង១១:៥នាទី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្ម បានពន្លាតដែនសមត្ថកិច្ច សហការជាមួយ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល បន្តចុះឆែកឆរទីតាំងបញ្ចាំម៉ូតូមួយកន្លែង​​​ ស្ថិតនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានដកហូតម៉ូតូគ្មានឯកសារត្រឹមត្រូវចំនួន៥គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ១គ្រឿង។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ លី ហ្សាំង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ និងទី២មានឈ្មោះ មឹម ម៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនរងគ្រោះមានឈ្មោះ ដេត ស្រីលាក់ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចាប់យកវត្ថុតាងបានរួមមាន៖ម៉ូតូម៉ាកCUB(គុបជ្រុង)ពណ៍ទឹកប៊ិច គ្មានផ្លាកលេខ០១គ្រឿង(ម៉ូតូជនសង្ស័យ),ម៉ូតូម៉ាកBeat ពណ៍ស ផ្លាកលេខ1AU-7398 ១គ្រឿង(ម៉ូតូជនរងគ្រោះ),ម៉ូតូម៉ាក Sirius RC ពណ៍ខ្មៅ ១គ្រឿង(គ្មានឯកសារ),ម៉ូតូម៉ាក Systini 100 ពណ៍ក្រហម គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ),ម៉ូតូម៉ាកAirBlade ពណ៍ខ្មៅ ១គ្រឿង(គ្មានឯកសារ),ម៉ូតូម៉ាក XR ពណ៍ខ្មៅ គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ) និងម៉ូតូម៉ាកSirius CT ពណ៍ខៀវ គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ)។

បច្ចុប្បន្នជនសង្ស័យខាងលើ​រួម​និង​វត្ថុ​តាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

Post navigation

Previous: វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦​ ប័ណ្ណ​ ដែលមកពីភូមិចំនួន៥៨​ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល
Next: ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!

ព័ត៌មានថ្មីៗ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

June 11, 2026
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ

June 11, 2026
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

June 11, 2026
លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ» លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ព័ត៌មានជាតិ

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

June 9, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
  • ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

June 9, 2026
លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ! លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!

June 8, 2026
  • ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់