Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល…

APNTV June 5, 2026
កំពង់ស្ពឺ៖ដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​បង្ហាញ​យ៉ាង​មុឺ​ង​ម៉ាត់​របស់​របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​​​
នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងការចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យតាម ទីតាំង សហគ្រាស ក្រុមហ៊ុន ផ្ទះសំណាក់ ផ្ទះជួល បុរី និងទីតាំងមានជនបរទេសស្នាក់នៅ លក្ខណៈប្រមូលផ្ដុំ និងទីតាំងទុកចោល ដោយមានការហាមឃាត់ចេញ-ចូល ជាពិសេសទីតាំងជនបរទេសចេញ-ចូល និងស្នាក់នៅ ជាលក្ខណៈប្រមូលផ្តុំ​​ និងពង្រឹងការ​ស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល​​ ដែលប្រព្រឹត្តិទៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានសមាសភាព​ចូលរួម​ប្រជុំពីសំណាក់ លោក​មេបញ្ជាការ​រង​ លោក​ប្រធាន​មន្ទីរ​ និងលោក​មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថតាមបណ្តា​ក្រុង​-ស្រុកទាំង៩ផងដែរ។
លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន មេបញ្ជាការ​​​ ថ្លែង​ក្នុងកិច្ចប្រជុំ​ក្នុងគោលបំណងចម្បងនៃកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើស និងសន្តិសុខ គឺដើម្បី ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្រឿងញៀន និងសកម្មភាពខុសច្បាប់ផ្សេងៗ ដើម្បីធានាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។និងត្រូវ​ពង្រឹងសមត្ថភាព និងបង្កើនការស្រាវជ្រាវក្តាប់សភាពការណ៍នៅតាមទីតាំងប្រមូលផ្តុំ ដូចជាក្លឹបកម្សាន្ត ខុនដូ សណ្ឋាគារ និងផ្ទះសំណាក់​។ជាពិសេសជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
បន្ថែម​ពីនេះទៀត​ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន បានបន្តបាន​ដាក់​បទបញ្ជា​ ត្រូវពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់។
ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាតពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ហើយរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ជាពិសេសរាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ជាដាច់ខាត៕

Post navigation

Previous: បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ
Next: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បាន​បន្ត​ដឹកនាំ​ក្រុមការងារកងរាជអាវុធហត្ថ​ចុះ​សួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក១គ្រួសារ​ ឈ្មោះ​លោកយាយ នុត ពេញ អាយុ៧២ឆ្នាំ មានកូន៤នាក់​ រស់នៅក្នុងក្រុងច្បារមន…

ព័ត៌មានថ្មីៗ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

June 11, 2026
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ

June 11, 2026
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

June 11, 2026
លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ» លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ព័ត៌មានជាតិ

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

June 9, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
  • ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

June 9, 2026
លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ! លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!

June 8, 2026
  • ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់