Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

APNTV June 11, 2026
​ខេត្តកណ្តាល៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ក្នុងអាណត្តិទី៤ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់នៅតាមមូលដ្ឋាន ដែលកិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
​
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងមតិបើកកិច្ចប្រជុំ ដោយ សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ ក្នុងការពិនិត្យមើលរាល់វឌ្ឍនភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ក្នុងនោះផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ដើម្បីធានាបាននូវតម្លាភាព និងភាពឆាប់រហ័ស។
​
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរសុខាភិបាលខេត្ត ត្រៀមបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមលើកុមារ ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងឈានចូលរដូវវស្សា សុខាភិបាល ត្រូវចុះធ្វើការដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមមូលដ្ឋាននានា និងត្រូវតាមដានការវិវត្តរបស់ជំងឺគ្រុនឈាមនេះយ៉ាងកៀកកិតនៅទូទាំងខេត្តទាំងមូល ដើម្បីធានាថាគ្មានការរីករាលដាលទ្រង់ទ្រាយធំ និងអាចជួយសង្គ្រោះកុមារដែលជាជនងាយរងគ្រោះបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការពុះដីឡូក្នុងមូលដ្ឋាន ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ហានេះដោយតម្លាភាព និងម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងការវិវាទផ្សេងៗដែលអាចកើតមានឡើង។ ក្នុងនោះចំពោះអាងទឹកដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាដីរបស់រដ្ឋ ដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចរាល់ហើយ។ ដូចនេះ អាជ្ញាធរត្រូវពន្យល់ និងណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់លាស់ ដោយមិនត្រូវឱ្យមានការរំលោភបំពាន ការទិញ-លក់ដោយខុសច្បាប់ណាមួយកើតឡើងលើដីអាងទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិកអង្គប្រជុំទាំងមូលដែលបានសហការគ្នាយ៉ាងល្អក្នុងការ អនុវត្តតួនាទីភារកិច្ចកន្លងមក។
​
ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា៖ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយ ក៏ដូចជាទិសដៅការងារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ នេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ប្រជាពល រដ្ឋនៅក្នុងខេត្តទាំងមូល។

Post navigation

Previous: ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
Next: សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា

ព័ត៌មានថ្មីៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំណត់យកការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព… សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំណត់យកការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព…
  • ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំណត់យកការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព…

June 15, 2026
លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង
  • ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង

June 14, 2026
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្គ ថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ..!! សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្គ ថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ..!!
  • ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្គ ថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ..!!

June 13, 2026
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់ បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​ ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់ បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​
  • ព័ត៌មានជាតិ

ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់ បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​

June 13, 2026
សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា
  • ព័ត៌មានជាតិ

សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា

June 13, 2026
ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

June 11, 2026
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំណត់យកការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព…
  • លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង
  • សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្គ ថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ..!!
  • ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់ បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​
  • សម្តេចតេជោហ៊ុនសែន៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា