Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

ជនសង្ស័យ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបាន ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

APNTV January 10, 2026

កាលពីវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សា បង្កឡើងដោយជនសង្ស័យ ០១ក្រុម មានគ្នា០៣នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាលនៅផ្នែកខាងក្រោយ នៅចំណុចមុខក្លឹបមួយកន្លែង ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ជួប ជិនឈាន ហៅ ឃ្លី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រួចបញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ១.ម្សៅក្រាមសរថ្លាចំនួន០១កញ្ចប់តូច ២.ខ្សែក្រវ៉ាត់ពណ៌ក្រហមមួយខ្សែវត្ថុតាងធ្វើសកម្មភាពទៅលើជនរងគ្រោះ រួមនឹងសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យទាំងពីរនាក់បានសារភាពផងដែរថាខ្លួន

ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកពិតជាបានធ្វើសកម្មភាពវាយ និងទាត់ធាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយ ពេលធ្វើសកម្មភាព មានគ្នា ៣នាក់ ដោយម្នាក់ ឈ្មោះ ឡុង ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង បានរត់គេចខ្លួន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Post navigation

Previous: ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ
Next: ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលការស្ថាបនាផ្លូវមួយខ្សែប្រវែង១៣០០ម៉ែត្រ នៅភូមិព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត

ព័ត៌មានថ្មីៗ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

June 11, 2026
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ

June 11, 2026
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

June 11, 2026
លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ» លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ព័ត៌មានជាតិ

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

June 9, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
  • ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

June 9, 2026
លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ! លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចាត់តាំង​ក្រុមការងារ ចូលរួម និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភក្នុងកម្មវិធី ពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ!

June 8, 2026
  • ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រឹមតែផ្នែកចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រទំនើបៗនោះទេ ប៉ុន្តែត្រូវរួមផ្សំទាំងផ្នែកគុណធម៌ និងធម៌វិន័យផងដែរ
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់