Skip to content
2 APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ទឹកចិត្តភរិយាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ជូនវីរៈកងទ័ពជួរមុខ

APNTV April 5, 2026

===============
ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព ដោយក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនវីរៈកងទ័ពជួរមុខនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ពធ្វើដំណើរទៅកាន់សមរភូមិមុខជាលើកទី១៥ ដើម្បីចុះសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនិងខិតជិតមកដល់នាពេលខាងមុខ និងសម្តែងការគោរពដឹងគុណចំពោះវីរៈភាពរបស់បងប្អូនកងទ័ព កងពលតូចអន្តរគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ក្នងដំណើរនេះដែរ លោកជំទាវ ចាយ ច័ន្ទរ៉ានី និងក្រុមការងារកងពល បានរៀបចំធ្វើស៊ុបគោ គុយទាវ ក្តៅៗ ដោយផ្ទាល់ដៃ ដ៏មានឱជារសជូនដល់បងប្អូនកងទ័ពកងពលតូចអន្តរាគមន៍លេខ៤ ពិសារនាពេលព្រឹកព្រលឹម រួមទាំងកាហ្វេ និងភេសជ្ជៈថែមទៀតផង។ ក្រៅពីស៊ុបគោ គុយទាវ ក្តៅៗ និងភេសជ្ជៈទាំងនោះ លោកជំទាវ ក៏បាននាំយកគ្រឿងឧបភោគបរិភោគនិងស្បៀងបម្រុងជាច្រើនរួមមានសាច់គោ សាច់ជ្រូក ត្រី បន្លែស្រស់ៗជាច្រើនមុខ និងថវិកាចំនួន២.០០០.០០០៛ជូនវីរៈកងទ័ពជួរមុខយើង។
សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់លោកជំទាវភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវ “ទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត” និង “ស្មារតីស្នេហាជាតិដ៏មោះមុត”។ ក្នុងនាមជាស្ត្រីដែលនៅពីក្រោយខ្នងនៃភាពជោគជ័យ និងជាបង្គោលគ្រួសាររបស់មេទ័ព លោកជំទាវបានបង្ហាញថា ការការពារជាតិមិនមែនជាភារកិច្ចរបស់អ្នកកាន់អាវុធតែម្យ៉ាងនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរួមរបស់អ្នកដែលនៅជួរក្រោយក្នុងការផ្ដល់នូវកម្លាំងចិត្ត និងការគាំទ្រផ្នែកស្មារតី។
​រាល់ការរៀបចំស៊ុបក្ដៅៗមួយវែក និងការផ្ដល់ជូនសាច់បង្ការបន្លែបង្ការទាំងនេះ គឺជាសារដាស់តឿនយ៉ាងកក់ក្ដៅថា៖ «បងប្អូនកងទ័ពមិនដែលនៅឯកោឡើយ»។
ទឹកចិត្តលះបង់របស់លោកជំទាវ ចាយ ច័ន្ទរ៉ានី ដែលមិនខ្លាចភាពនឿយហត់ក្នុងដំណើរទៅកាន់តំបន់ដាច់ស្រយាល គឺជាគំរូនៃសាមគ្គីភាពជាតិ ដែលជួយពង្រឹងសតិអារម្មណ៍កងទ័ពឱ្យកាន់តែរឹងមាំ ហ៊ានពលីគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី។ នេះហើយគឺជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ដែលកើតចេញពីបេះដូងស្ត្រីខ្មែរ ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ៕

Post navigation

Previous: សូមគោរពជូនចំពោះ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ បានសមប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ គោលនយោបាយរបស់ជាតិ ឱ្យមានការីកចំរើន និងសូមទទួលបានជោគជ័យថ្មីបន្ថែមទៀត ព្រមទាំងប្រកបដោយ ពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពរពី ខ្ញុំបាទ ស៊ិន ខ្វាន់ថៃ និពន្ធនាយកគេហទំព័រ APN TV
Next: ឯកឧត្តម ភឺន ផល្លា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

October 20, 2026
កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង… កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • សង្គម

កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…

October 20, 2026
ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ… ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ព័ត៌មានជាតិ

ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…

October 19, 2026
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
  • ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

October 19, 2026
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • សង្គម

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត

October 17, 2026
  • រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
  • អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!