Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

កម្លាំង​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ​ឃាត់ខ្លួនក្រុម​ជន​សង្ស័យ​៣​នាក់​ជា​ជនជាតិ​វៀតណាម ​ ធ្វើ​សកម្មភាព​ដើរ​ចងការ​ប្រាក់ (​លុយរាប់​) ដោយ​យក​សៀវ​ភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ជាការ​បញ្ចាំ

APNTV September 30, 2025
ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ​បាន​បើក​ការ​ស្រាវជ្រាវ​ភ្លាម​ៗ និង​ឃាត់ខ្លួនប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ថា មាន​ក្រុម​ជន​សង្ស័យ​៣​នាក់​ជា​ជនជាតិ​វៀតណាម​ ធ្វើ​សកម្មភាព​ដើរ​ចងការ​ប្រាក់ (​លុយរាប់​) ដោយ​យក​សៀវ​ភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ជាការ​បញ្ចាំ ។
សូម​បញ្ជាក់​ផង​ថា កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ២០២៥ នៅ​ម៉ោង​០៤ និង​០០​នាទី មាន​ក្រុម​ជនសង្ស័យ​៣​នាក់ បាន​ដើរ​តាម​ភូមិ​ធ្វើ​សកម្មភាព​ដើរ​ចងការ​ប្រាក់ (​លុយរាប់​) ដោយ​យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ជា​ការ​បញ្ចាំ ។ ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​ក៏​ទទួល​បាន​ព័​ត័​មាន​ក៏​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​បាន​ចំនួន​៣​នាក់ នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ៖
១-​ឈ្មោះ រ៉​ន ឆ​រី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​(​មុខរបរ មេផ្ទះ​)(​ឃាត់ខ្លួន​)​។
២-​ឈ្មោះ​ង៉ យ៉ាំ​ង​ធី​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ សញ្ជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​មុខរបរ​អ្នកបកប្រែ​)(​ឃាត់ខ្លួន​) ។
៣-​ឈ្មោះ​DO THE HIEN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណា​ម រស់នៅ​ក្រុង​ហាន់​ណូ​យ ប្រទេស​វៀតណាម​(​ឃាត់ខ្លួន​) ។
តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ខ្ចីប្រាក់​បាន​បញ្ជាក់​ថា ជនសង្ស័យ​តម្រូវ​ឲ្យ​ពួក​គេ​បង់​កម្រៃ​ជើងសារ​ចំនួន​១០០.០០០​រៀល​ឡើង​ទៅ និង​បង់​ត្រឡប់​សង​តាម​រយៈ QR Code របស់​គណនី ABA CB​ដែល​មានឈ្មោះ DO THE NIEN​។ ក្រុម​ជនសង្ស័យ​នេះ បាន​ធ្វើ​សកម្មភាព​ចងការ​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់ នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ កញ្ញា ២០២៥ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​យក​លុយ​មក​ចងការ​ប្រាក់ ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​យក​ឯកសារ​ដើម​ដូច​ជា​សៀវភៅស្នាក់​នៅ (​ក​២) សៀវភៅ​គ្រួសារ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ​ជា​ការ​បញ្ចាំ ទើប​អាច​ខ្ចី​បាន​។ ពួក​គេ​បាន​កំណត់​ថា សម្រាប់​ការ​ខ្ចីប្រាក់​១​លាន​រៀល គឺ​ត្រូវ​បង់​ក្នុង​រយៈពេល​៤២​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ត្រូវ​បង់​ទាំង​ការ​ទាំង​ដើម​ចំនួន​៣០.០០០​រៀល និង​បង់​កម្រៃជើងសារ ១១០.០០០​រៀល​។
ក្នុង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​៖ សៀវភៅ​ស្នាក់​នៅ​៤​ច្បាប់​, សៀវភៅ​គ្រួសារ​១​ច្បាប់​, អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, ឯកសារ​កិច្ចសន្យា​៩​ច្បាប់​ដែល​បាន​សរសេរ​រួច​, ប្រដាប់​កៀប​១, ប្រាក់​ខ្មែរ​ចំនួន​៤.០០០.០០០​រៀល​, ប្រាក់​ដុល្លារ​ចំនួន ១.៥០០​ដុល្លារ​, លិខិតឆ្លងដែន និង​ឯកសារ​ផ្សេង​ៗ​ទៀត​មួយ​ចំនួន រួម​ទាំង​ម៉ូតូ​២​គ្រឿង និង​ទូរ​សព្ទ​៤​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សា​លាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

Post navigation

Previous: ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ
Next: សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានថ្មីៗ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត
  • ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត

August 20, 2026
ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A
  • ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A

August 20, 2026
កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ
  • ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

August 20, 2026
ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់ ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់
  • ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់

August 20, 2026
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន
  • ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន

August 20, 2026
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • សង្គម

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត

August 18, 2026
  • មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត
  • ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A
  • កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ
  • ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់
  • ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន