Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ

APNTV May 28, 2026

ខេត្តកណ្តាល៖ ទីតាំងអាជីវកម្មបង្កប់ស្កេមអនឡាញ Scam Online របស់លោក គ្រី ប៉េងលេង ហៅថាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរួមមាន៖ ទីតាំងទី១៖ស្ថិតនៅកីឡាដ្ឋានមីស្ទ័រលេង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល, ទីតាំងទី២៖ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តឈ្មោះ Mr LENG KTV និងផ្ទះសំណាក់ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ២០០ម៉ែត្រ ពីសាលាស្រុកលើកដែក តែប៉ុណ្ណោះ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍ចុះការបង្ក្រាប ឃាត់ខ្លួនបានជនជាតិចិនចំនួន៣៨នាក់ ស្រីចំនួន២នាក់ និងមនុស្សមួយចំនួនទៀតបានរត់គេចខ្លួន និងរឹបអូសបានវត្ថុតាងមួយចំនួនធំ។

ប្រជាពលរដ្ឋសម្តែងការហួសចិត្ត ដែលទីតាំងបង្កប់ Scam Online នៅក្នុងមូលដ្ឋានក្បែរសាលាស្រុក ប៉ុន្តែអាជ្ញាធរឃុំព្រែកដាច់និងអាជ្ញាធរឃុំព្រែកទន្លាប់ ព្រមទាំងអាជ្ញាធរស្រុកលើកដែក បែរជាមិនដឹង ឬគ្មានវិធានការបង្ក្រាប ឬបុគ្គលឈ្មោះ គ្រី ប៉េងលេង ហៅថាត់ និងបុគ្គលឈ្មោះ វី គី នេះមានអ្នកធំ និងអ្នកមានអំណាចនៅពីក្រោយខ្នងមែនទេ? ទើបហ៊ានប្រព្រឹត្តបទល្មើសម្តងហើយ ម្តងទៀតមិនរៀងចាល ហើយហ៊ានលួចបង្កប់ Scam Online នៅក្នុងមូលដ្ឋានបានដោយរលូន!  លុះត្រាតែ ឯកឧត្តមអភិបាលខេត្ត ចាត់វិធានការចុះបង្ក្រាប ស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ទើបអាចបង្ក្រាបបាន?

ប្រជាពលរដ្ឋ និងមហាជនទូទៅ ស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការក្តៅស្រាវជ្រាវ ស៊ើបអង្កេតលើបុគ្គល គ្រី ប៉េងលេង ហៅថាត់ និងបុគ្គល វី គី ព្រមទាំងបក្សពួក ដែលពាក់ព័ន្ធនឹងបទល្មើស Scam Online ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ការបង្ក្រាបស្កេមអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្ក្រាប និងដកចោលមន្ត្រីពាក់ព័ន្ធដែលអសកម្ម។

 

Post navigation

Previous: ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន និងទីតាំងដែលប្រព្រឹត្ត Scam Online ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូន
Next: ច្បាស់ការណ៍ហើយ! ចំណាត់ការដ៏ម៉ឹងម៉ាត់! អាជ្ញាធរខេត្តកណ្ដាល និងស្រុកលើកដែក បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ២កន្លែង ឃាត់ខ្លួនជនជាតិចិន៣៨នាក់

ព័ត៌មានថ្មីៗ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត
  • ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត

August 20, 2026
ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A
  • ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A

August 20, 2026
កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ
  • ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

August 20, 2026
ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់ ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់
  • ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់

August 20, 2026
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន
  • ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន

August 20, 2026
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • សង្គម

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត

August 18, 2026
  • មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត
  • ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A
  • កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ
  • ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់
  • ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន