Skip to content
2 APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

ក្មេងទំនើង​១៦នាក់ ដែល​បានធ្វើសកម្មភាពបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ក្នុង​ភូមិ​សាស្ត្រក្រុងច្បារមន និង​ភូមិ​សាស្ត្រ​ស្រុក​សំរោងទង…

APNTV August 11, 2026
ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ បានធ្វើបង្ក្រាប​និងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយ​ពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុក​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិបតេយ្យ​​​​ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ​ជុំវិញ​ ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​និងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។
ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​ ត្រូវបាន​ធ្វើឡើង​ចំនួន​ពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងនូវក្មេងទំនើងបង្ហោះម៉ូតូចំនួន១២នាក់ ក្រោយពីពួកគេបានប្រព្រឹត្តកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ក្រោយពន្ធធនាគារ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដោយក្មេងទំនើងទី១មានឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយ១៨ឆ្នាំ មុខរបរកម្មករ ទី២ឈ្មោះ ប៊ុន សុភ័ក្រ្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣ឈ្មោះ សាន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៤ឈ្មោះ គីម មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៥ឈ្មោះ ប៊ុន សោភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៦ឈ្មោះ ចន សត្យា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៧ឈ្មោះណែម មុទិតា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៨មានឈ្មោះ សាន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ​ ទី៩ឈ្មោះ សុខុន ករណាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ​ ទី១០ឈ្មោះ ឃឹម លីហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទី១១ឈ្មោះ ជិន រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី១២មានឈ្មោះ យ៉ុង រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។
ចំណែកទីតាំងទី២ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានចំនួន៤នាក់បន្ថែមទៀត ដោយ​ពួកគេ​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូវេលាម៉ោង២៣:៣០នាទី នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ដដែល នៅចំណុចផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្មេងទំនើង​ទី១មានឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី២ឈ្មោះ សន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ទី៣ឈ្មោះ ឆាយ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៤មានឈ្មោះ ចន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ។
ក្នុង​រង្វង់​ប្រតិបត្តិ​ការបង្ក្រាបទាំងពីរទីតាំងនេះ កម្លាំង​អាវុធហត្ថ​ចាប់យកវត្ថុតាងរួមមាន៖ម៉ូតូចំនួន០៨គ្រឿង,ទូរស័ព្ទចំនួន១៦គ្រឿង,ខ្សែកលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែ និងកងដៃលោហៈធាតុពណ៌ទង់ដែងចំនួន០១ផងដែរ។
បច្ចុប្បន្ន​​ក្មេងទំនើងទាំង១៦នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ១២គ្រឿង យកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

Post navigation

Previous: រថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
Next: កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ

ព័ត៌មានថ្មីៗ

ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា
  • ព័ត៌មានជាតិ

ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា

October 21, 2026
រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

October 20, 2026
កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង… កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • សង្គម

កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…

October 20, 2026
ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ… ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ព័ត៌មានជាតិ

ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…

October 19, 2026
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
  • ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

October 19, 2026
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
  • ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា
  • រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ