Skip to content
2 APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតនៅក្រុងច្បារមន

APNTV August 25, 2026
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនលោកតា **ហាច ហាន** អាយុ៦៨ឆ្នាំ ដែលមានជីវភាពខ្វះខាត និងកំពុងរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះមានការចូលរួមពីក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកអំណោយជូនលោកតា ហាច ហាន រួមមាន៖ ថវិកាចំនួន ២០០,០០០រៀល, អង្ករ ២បាវ, ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ និងទឹកប្រទាលកន្ទុយក្រពើ ១យួរ។ ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល ជូនប្រជាការពារភូមិផងដែរ។
ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលកំពុងជួបការលំបាក និងត្រូវការជំនួយក្នុងជីវភាពប្រចាំថ្ងៃ។
ដោយក្តីរំភើប និងសោមនស្សរីករាយ លោកតា ហាច ហាន បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកថា កន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន តែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួន និងនាំយកស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រក និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ទៅជួយដល់ប្រជាពលរដ្ឋ និងគ្រួសារដែលមានជីវភាពខ្វះខាត និងជួបការលំបាកក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងតាមបណ្តាខេត្តនានា។
សកម្មភាពមនុស្សធម៌ទាំងនេះ បានរួមចំណែកលើកកម្ពស់ស្មារតីមេត្តាករុណា សាមគ្គីភាព និងការចែករំលែកក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ
Next: ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះរាជទានព្រះរាជវេលាដល់ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក.

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

October 20, 2026
កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង… កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • សង្គម

កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…

October 20, 2026
ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ… ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ព័ត៌មានជាតិ

ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…

October 19, 2026
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
  • ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

October 19, 2026
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • សង្គម

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត

October 17, 2026
  • រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
  • អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!