Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ ប្រកាសដើរចេញពីបក្ស និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

APNTV September 27, 2026

ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ បានប្រកាសដើរចេញពីគណបក្ស ហើយមកសុំរួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាង និងការអភិវឌ្ឍប្រទេសជាតិ ក្រោមដំបូលសន្តិភាព។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ទាំង ៤នាក់ខាងលើនេះរួមមាន៖
ទី១៖ ឈ្មោះ ឃិន កេន
ទី២៖ ឈ្មោះ ឃុន​ ព្រហ៉ីម
ទី៣៖ ឈ្មោះ អ៉ីព្រហ៉ីម សារីហ្វាត
និងទី៤៖ ទន ទាវ។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ទាំង ៤នាក់ខាងលើ បានលើកឡើងថា ពួកគេបានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀត បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពួកគាត់បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទនុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ ចំនួន៤នាក់ បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ជូនដល់​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាតមួយគ្រួសារក្នុងភូមិសាស្ត្រក្រុងច្បារមន…
Next: កាដូរដូវកាលភ្ជុំបិណ្ឌ របស់ រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត! ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • សង្គម

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត

October 17, 2026
🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ! 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ព័ត៌មានជាតិ

🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

October 15, 2026
ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • សង្គម

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

October 15, 2026
ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស
  • ព័ត៌មានជាតិ

ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស

October 15, 2026
ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

October 13, 2026
  • អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស