ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ សាលាឃុំសង្កែមួយបានប្រកាស់ដាក់អោយមានដំណើរការដេញថ្លៃ នូវគម្រោងមូលនិធិឃុំសម្រាប់សាងសង់ផ្លូវបេតុងអារមេប្រវែង៤០៥ម៉ែត្រ ទទឹងដាក់លូកាត់ផ្លូវទោលអង្កត់ផ្ចិត០,៦០ម៉ែត្រប្រវែង៧ម៉ែត្រចំនួនមួយកន្លែងភ្លើងសូឡាចំនួន២០កន្លែងមានតម្លៃ ប៉ាន់ស្មានសរុបចំនួន២៧៨,៨៩៦,២០២៛(ពីររយជិតសឹបប្រាំបីលានប្រាំបីរយកៅសឹបប្រាំមួយពាន់ពីរយពីរៀលគត់។
ប្រជាពលរដ្ឋអ្នកសង្កេតការណ៍ក្នុងកម្មវិធីដេញថ្លៃនេះបានអោយដឹងថា៖ ក្នុងសាលាឃុំមានការរៀបចំគណៈកម្មការលទ្ធកម្មនិងប្រជាពលរដ្ឋអ្នកសង្កេតការណ៍ប្រកបដោយរបៀបរៀបរយនិងមានសណ្តាប់ ធ្នាប់យ៉ាងល្អ។ក្នុងកម្មវិធីនេះមានវត្តមានលោក យិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប លោកនូ តារាប្ញទ្ធីនាយករងផែនការវិនិយោគខេត្តព្រះវិហារ និងលោក លាវ សុផលប្រធានគណៈកម្មការលទ្ធកម្មឃុំសង្កែមួយ។
ប្រជាពលរដ្ឋអ្នកសង្កេតការណ៍បានបន្តថា៖ ដោយឡែកមុនពេលដាក់សំណើរដេញថ្លៃ ខាងមុខសាលាឃុំមានសភាពរញ៉េរញ៉ៃហាក់គ្មានសណ្តាប់ធ្នាប់ដោយកៀងគ្នាចុះកៀងឡើងទៅមុខទៅក្រោយ។ក្នុងស្ថានភាពនេះ គេឃើញមានក្រុមអ្នកសម្រុះសម្រួលដើរចរចារ ឃុបឃិត ប្រព្រឹត្តអំពើរពុករលួយដោយបាញ់លុយអោយក្រុមហ៊ុនអ្នកទទួលការជាមុនដើម្បីជាថ្នូរមិនអោយចូលដាក់សំណើរដេញថ្លៃក្រុមហ៊ុនខ្លះទទួលបានចាប់ពី២លានរៀល និងក្រុមហ៊ុនខ្លះលើសពីនេះ។ ក្រុមហ៊ុនដែលទទួលលុយតាមរយៈQRកូដ ពីក្រុមអ្នកចរចារពួកគេបានសន្យាថា បើការដេញថ្លៃបែក(មានន័យថាចុះតម្លៃទាបបំផុត) នោះក្រុមហ៊ុនដែលទទួលបានលុយពីអ្នកចរចារត្រូវបាញ់លុយនោះត្រឡប់ទៅម្ចាស់ដើមវិញ។
ប្រជាពលរដ្ឋអ្នកសង្កេតការណ៍បានអោយដឹងទៀតថា៖ ក្រោយពេលគណៈកម្មការលទ្ធកម្មឃុំប្រកាស់នូវពេលវេលាអោយក្រុមហ៊ុនអ្នកទទួលការដាក់សំណើរដេញថ្លៃ ក្នុងពេលនោះមានចំនួន៤ក្រុមហ៊ុនបានដាក់សំណើរក្នុងនោះរួមមាន៖
១/ក្រុមក្រុមហ៊ុនស្រឿន វាសនា លោក អោ សុវណ្ណារ៉េតជាអ្នកដាក់សំណើរ ដាក់ក្នុងតម្លៃ២៦៨,៨០០,០០០៛(ពីររយហុកសឹបប្រាំលានប្រាំបីរយពាន់រៀលគត់)
២/ក្រុមហ៊ុនថេង រីតា លោក ឯម សានិតជាអ្នកដាក់សំណើរដាក់ក្នុងតម្លៃ ២៧១,៣៥០,០០០៛(ពីរយជិតសឹបមួយលានសាមសឹបប្រាំពាន់រៀលគត់)។
៣/ក្រុមហ៊ុនទេសចាន់ សុវណ្ណ លោក ទេសចាន់សុវណ្ណ ជាអ្នកដាក់សំណើរក្នុងតម្លៃ ២៧១,៤២៥,០០០៛(ពីរយជិតសឹបមួយលានបួនរយម្ភៃប្រាំពាន់រៀលគត)។
៤/ក្រុមហ៊ុនសៅ រ៉ាឌីខនស្រ្តាក់សិន លោក សៅ រ៉ាឌី ជាអ្នកដាក់សំណើរក្នុងតម្លៃ ២៧៣,១៨០,០០០៛(ពីររយជិតសឹបបីលានមួយរយប៉ែតសឹបពាន់រៀលគត)។
គណៈកម្មការបានសម្រេចទទួលយក ក្រុមហ៊ុនស្រឿន វាសនា ដែលមានតម្លៃ ទាបជាងគេទី១ ក្នុងតម្លៃ ២៦៨,៨០០,០០០៛(ពីររយហុកសឹបប្រាំលានប្រាំបីរយពាន់រៀលគត់)។
ប្រជាពលរដ្ឋអ្នកតាមដានស្ថានភាពបានបន្ថែមថា៖ ក្រោយពេលគណៈកម្មការលទ្ធកម្មបានប្រកាស់បញ្ជាប់ការដេញថ្លៃនេះភ្លាម ក្រុមហ៊ុនអ្នកទទួលការ ពុំទាន់បានប្រាក់តាមការសន្យារបស់ក្រុមអ្នកសម្របសម្រួលចរចារប្រាក់ជាថ្នូរមិនអោយចូលដេញថ្លៃ ពួកគេបានធ្វើដំណើរចាកចេញពីសាលាឃុំបត់ឆ្វេង៥០០ម៉ែត្រពីសាលាឃុំ ម្ចាស់គម្រោងដែលដេញបានតម្លៃទាបជាងគេ បានធ្វើការចែកប្រាក់អោយអ្នកទទួលការតាមការសន្យា។
អ្នកទទួលការម្នាក់មកពីខេត្តព្រៃវែង បាននិយាយថា៖ គាត់បានបាញ់លុយអោយអ្នកទទួលការដើម្បីកុំអោយគម្រោងបែកអស់ទឹកប្រាក់ជាង១០លានរៀល។
និងបុរសម្នាក់ទៀតបាននិយាយថា៖ គាត់បានបាញ់លុយអោយបីក្រុមហ៊ុនមកពីខេត្តស្ទឹងត្រែងក្នុងមួយក្រុមហ៊ុនចំនួន២លានរៀលនៅខាងសាលាឃុំ លោកបានបញ្ជាក់ថា បើម្ចាស់ក្រុមហ៊ុនអ្នកទទួលគម្រោងមិនអោយលុយវិញទេគាត់និងប្តឹងអោយជាប់គុកតែម្តង។
មិនអាចស្នើសុំប្រតិកម្មពីក្រុមហ៊ុនស្រឿន វាសនា លោក អោ សុវណ្ណារ៉េតបានទេនៅមុនពេលចេញផ្សាយនេះ។
ករណីខាងលើនេះ ប្រជាពលរដ្ឋស្នើដល់ ប្រជាពលរដ្ឋស្នើដល់ឯកឧត្តម ទេសរដ្ឋមន្រ្តី ឳម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ និងឯកឧត្តម សួស ប្រាថ្នា ប្រធានអគ្គនាយកនៃគណៈអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃលើកការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ បើកការស៊ើបអង្កេតការប្រព្រឹត្តអំពើរពុករលួយក្នុងការដាក់អោយដេញថ្លៃ មូលនិធិឃុំសង្កែមួយប្រព្រឹត្តដោយក្រុមហ៊ុនស្រឿន វាសនានេះផង៕ នៅមានលេខបន្ទាប់ ដោយ លោក ហេង សារុន
