Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

​ល្បិច​ថ្មី​ប្តូរ​យុទ្ធសាស្រ្តជៀស​វាង​ការ​សង្ស័យ​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​តាម​រយៈ​ការ​ចរចារ​ ឃុប​ឃិត ស៊ុំ​គ្រលំ ​​មក​ជាការ​ចរចារគ្នាដោយ​បញ្ចុះតម្លៃ​​​២០%ទៅ​៣០%ក្នុង​ដំណើរ​ការ​ប្រកាស​ដាក់​អោយ​ដេញ​ថ្លៃ ក្នុង​សាលាឃុំ​មនោរម្យ

APNTV October 11, 2026

(បទយកការណ៍ )ខេត្ត​កំពង់​ស្ពឺ៖ តាម​ប្រភពប្រជាពល​រដ្ឋ​ និងអ្នក​សារព័ត៌មានតាម​ដាន​សភាព​ការ​ក្នុង​ដដំណើរការ​ដាក់​អោយ​ដេញ​ថ្លៃ ក្នុង​គម្រោង​មូល​និធិឃុំ ចំនួន​៤ឃុំ ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី ០៩ ខែ​តុលា ឆ្នាំ​២០២៦ ក្នុង​ឃុំមនោរម្យ ស្ថិត​នៅ​ក្នុងស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ​ មាន​ចំនួន​៤ឃុំ ក្នុង​នោះ​រួម​មាន​៖

១/ ឃុំមនោរម្យ៖ គម្រោង​សាង​សង់​ផ្លូវ​បេតុង​អារមេ ប្រវែង០,២២៥គីឡូម៉ែត្រ ទទឹង​៦ម៉ែត្រ កម្រាស់ ១៥០មីលីម៉ែត្រ ចាក់​បំពេញ​ស្មារ​សង្ខាង​​ និង​ដាក់​ស្លាក​ចំនួន​០១​កន្លែង​ ។ ក្រុម​ហ៊ុន​ទទួលការ​ត្រូវ​ធានា​ថែរទាំ​ស្ថាន​ភាព​ផ្លូវ​អោយ​បាន​ល្អ​ក្នុងរយៈ​ពេល​៦ខែ បន្ទាប់​ពី​បញ្ចាប់​ការសាង​សង់។​ តម្លៃ ប៉ាន់​ស្មាន​គម្រោង​មាន​ចំនួន​១៧២,៦០៣,៤០០រៀល។
២/ ឃុំ​វាល​ពន្ធ៖ គម្រោង​​​សាងសង់ផ្លូវបេតុងអារមេ ប្រវែង០,២៣៣ គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ១៥០មីលីម៉ែត្រ ចាក់បំពេញស្មារសង្ខាង០,៣​ម៉ែត្រ​ និងដាក់ស្លាកសញ្ញា​គម្រោង​ ចំនួន០១កន្លែង ។ ត្រូវធានាថែរទាំស្ថានភាពផ្លូវអោយបានល្អក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចាប់ការសាងសង់។ តម្លៃ ប៉ាន់ស្មានគម្រោងមានចំនួន១៧៧,៤៩១,១០០ រៀល។
៣/ ឃុំ​ទ័ពមាន​៖គម្រោងសាងសង់ផ្លូវបេតុងអារមេ ប្រវែង០,១១៣ គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ១៥០មីលីម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ចំនួន ០១កន្លែង ។ ​ត្រូវធានាការថែរទាំស្ថានភាពផ្លូវអោយបានល្អក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចាប់ការសាងសង់រួច។ តម្លៃ ប៉ាន់ស្មានគម្រោងមានចំនួន ៩០,២៩៤,៨០០ រៀល។
៤/ ឃុំ​យា​រ​អង្គ៖ គម្រោងសាងសង់ផ្លូវបេតុងអារមេ ប្រវែង០,១៩៨ គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ១៥០មីលីម៉ែត្រ ស្មារ​ផ្លូវ​សង្ខាង០,២ម៉ែត្រដាក់ស្លាកសញ្ញាគម្រោង ចំនួន០១កន្លែង ។ ត្រូវធានាការថែរទាំស្ថានភាពផ្លូវអោយបានល្អក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចាប់ការសាងសង់។ តម្លៃ ប៉ាន់ស្មានគម្រោងមានចំនួន១៥៧,៣៨៥,៧០០ រៀល។
តាមប្រភពប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានតាមដានសភាពការក្នុងដំណើរការដាក់អោយដេញថ្លៃបាន​អោយ​ដឹង​ថា​៖ ព្រឹត្តិកាណ៍​មុន​ពេល​ដំណើរ​ដេញ​ថ្លៃ មាន​អ្នកដើរ​សម្រប​សម្រួល​ជាមួយ​ក្រុម​ហ៊ុន​ដែល​មាន​ប្រវត្តិ​ដេញ​ថ្លៃ​ចុះ​តម្លៃ ទាប​ៗ​កន្លង​មក​ សន្យា​អោយ​លុយ​ជា​ថ្នូរ​មិន​អោយ​ចូល​ដាក់​សំណើរ​ដេញ​ថ្លៃ រី​ឯក្រុម​ហ៊ុន​អ្នក​ទទួល​ការ​មិន​មាន​ក្រដាស់​កក់​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ពុំ​ធ្លាប់​បាន​ចូល​រួម​ដាក់​សំណើរ​កន្លង​មក​ពួក​គេ​មិន​ធ្វើការ​ចរចារ​នោះទេ។
បន្ទាប់ពី​អ្នក​សម្រប​សម្រួល​បាន​ធ្វើ​ការ​ចរចារ​ក្រុម​អ្នក​ទទួល​ការ​រួច​មក​ អ្នក​សម្រប​សម្រួល​ ចរចារ​ទាំងនោះ​បាន​រៀប​ចំ​ក្រុ​មហ៊ុន​អ្នក​ទទួលការ​មួយ​ចំនួន​ទៀត​សម្រាប់​សរសេរ​ឯក​សារ​ដាក់​សំណើរ​បំពេញ​អោយ​គ្នា​ទៅ​វិញ​ទៅមក​ ដោយ​បាន​សរសេរ​កំណត់​តម្លៃ​ដោយ​មាន​ការ​ពិភាក្សារ​គ្នា​​ដឹងតម្លៃ​ជាមុន។
តាម​ប្រភព​អ្នក​ទទួលការ​ខ្លះ​បាន​អោយ​ដឹង​ថា​ ការ​ចុះ​ចាប់​ពី​តម្លៃ ២០ទៅ៣០%​ក្រោម​តម្លៃ​ប៉ាន់​ស្មាន​នៃ​គម្រោង​នោះ​មិន​ភ័យ​ខ្លាច​អ្នក​សារព័ត៌មានចុះ​ផ្សាយ​ និង​គណៈកម្ម​ការ​លទ្ធកម្ម​ថាឃុប​ឃិត ចរចារ​ ​គ្នា​ទោះទេអ្នក​នោះ​គ្មាន​ហេតុ​ផល​ណា​ធ្វើការ​ចោទ​ប្រកាន់ ឬ​បដិសេធមិន​ព្រម​ទទួល​សំណើរ​ដែល​បាន​ដាក់​ដេញ​ថ្លៃ នោះទេ។

តាមប្រភពប្រជាពលរដ្ឋ ននិងអ្នកសារព័ត៌មានតាម ដានសភាពការក្នុងដំណើរការដាក់អោយដេញថ្លៃបានបង្ហាញនូវ​លទ្ធផល​ដូច​ខាង​ក្រោម​៖

​១/ ឃុំមនោរម្យ៖ មាន​ក្រុម​ហ៊ុន​ចូល​រួមដាក់​សំណើរ​​ដេញ​ថ្លៃ សរុប​ចំនួន​៤ក្នុង​នោះ​រួមមាន៖
១/ ក្រុម​ហ៊ុន សុខ​ជា​ដាលីនខន់ស្រ្តាក់​សិន បាន​ដាក់​ដំណើរដេញ​ថ្លៃ ចំ​នួន​ ១២១,៥០០,០០០រៀល​​
២/ ក្រុម​ហ៊ុន​រស់​គឹម​លាង​ បាន​ដាក់ដេញ​​ក្នុងតម្លៃ ១២៨,​២៥០,​០០០រៀល​
៣/ ក្រុម​ហ៊ុន​ពេជ្រ​ចន្ទ​រតនៈ​បាន​ដាក់​ដេញ​ក្នុង​តម្លៃ ១២៨,២៥០,​០០០​រៀល​
៤/​ក្រុម​ហ៊ុន​ស្រី​នាង​រ៉ឹង​ម៉ាំ​បាន​ដេញ​ក្នុង​តម្លៃ​១១៤,​៧៥០,០០០រៀល​
ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ នេះ​ក្រុម​ហ៊ុន​ស្រី​នាង​រ៉ឹង​ម៉ាំ​បាន​ទទួល​ជ័យ​ជំនះ​ ដែល​មាន​តម្លៃ​ ១១៤,៧៥០,០០០រៀល(មួយ​រយ​ដប់​បួន​លាន​​ ប្រាំ​ពី​រយហា​សឹប​ពាន់​រៀល​គត់)។

២/ ឃុំវាលពន់៖ មានក្រុមហ៊ុនចូលរួមដាក់​សំណើរ​ដេញថ្លៃ សរុបចំនួន៤ក្នុងនោះរួមមាន៖

១/ ក្រុមហ៊ុន វីភីមរកត បានដាក់ដំណើរដេញថ្លៃ ចំនួន ១៧០,១០០,០០០រៀល
២/ ក្រុមហ៊ុនមន្នីវិសាល​ បានដាក់ដេញក្នុងតម្លៃ ១៣២,៨១០,០០០រៀល
៣/ ក្រុមហ៊ុនម៉ន​សុខ​លាប​បានដាក់ដេញក្នុងតម្លៃ ១២៥,៨២០,០០០រៀល
៤/ក្រុមហ៊ុន​ សុខ​មករា បានដេញក្នុងតម្លៃ ១៣៩,៨០០,០០០រៀល
ក្នុងដំណើរការដេញថ្លៃ នេះក្រុមហ៊ុនម៉ន​សុខ​លាប​ បានទទួលជ័យជំនះ ដែលមានតម្លៃ ១៣៩,៨០០,០០០រៀល(មួយរយសាម​សឹប​ប្រាំបួន​លានរៀល ប្រាំបីរ​យហាសឹបពាន់រៀលគត់)

៣/ ឃុំទ័ពមាន៖ មានក្រុមហ៊ុនចូលរួមដាក់​សំណើរ​ដេញថ្លៃ សរុបចំនួន៣ក្នុងនោះរួមមាន៖

១/ ក្រុមហ៊ុន វីភីមរកត បានដាក់សំណើរដេញថ្លៃ ចំនួន ៨៥,៣០០,០០០រៀល

២/ ក្រុមហ៊ុនពេជ្រ​ចន្ទរតនៈ បានដាក់ដេញក្នុងតម្លៃ ៥៩,៦០០,០០០រៀល
៣/ក្រុមហ៊ុនគៀត​ឃៀងអភិវឌ្ឍន៍​ បានដេញក្នុងតម្លៃ ៦១,០២០,០០០រៀល
ក្នុងដំណើរការដេញថ្លៃ នេះក្រុមហ៊ុនពេជ្រ​ចន្ទ​រតនៈ​ បានទទួលជ័យជំនះ ដែលមានតម្លៃ ៥៩,០៦០,០០០រៀល(ហាសឹប​ប្រាំបួនលានរៀល ហុកសឹបពាន់រៀលគត់)។

៤/ ឃុំយារអង្គ៖ មានក្រុមហ៊ុនចូលរួមដាក់​សំណើរដេញថ្លៃ សរុបចំនួន៤ក្នុងនោះរួមមាន៖

១/ ក្រុមហ៊ុន វីភីមរកត បានដាក់ដំណើរដេញថ្លៃ ចំនួន ១០៩,២៩៦,០០០រៀល
២/ ក្រុមហ៊ុនលាង​ហាយ​សាង​សង់​ បានដាក់ដេញក្នុងតម្លៃ ១៥០,៣០០,០០០រៀល
៣/ក្រុមហ៊ុន​លាប​ហេង​មរកត​បានដេញក្នុងតម្លៃ១៤៨,៥០០,០០០រៀល
៤/​ក្រុម​ហ៊ុន​ពេជ្រ​ចន្ទ​រតនៈ​បាន​ដាក់​ក្នុង​តម្លៃ​១៥០,៣០០,០០០រៀល​
ក្នុងដំណើរការដេញថ្លៃ នេះក្រុមហ៊ុនវីភីមរកត បានទទួលជ័យជំនះ ដែលមានតម្លៃ ១០៩,២៩៦,០០០រៀល(មួយរយប្រាំ​បួន​លានរៀល ពី​រយ​កៅ​សឹប​ប្រាំ​មួយ​ពាន់រៀលគត់)។

លទ្ធផល​ខាង​លើ​នេះ​សបញ្ជាក់អោយ​ដឹង​ថា​ ជាជោគជ័យ​ដ៏​ធំ​ធេង​របស់​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​សម្រម​សម្រួល​ ដើរ​ចរចារ ឃុប​ឃិត​ ស៊ុំ​គ្រលំ​ ដើម្បី​ប្រព្រឹត្តិ​អំពើរ​ពុក​រលួយ​ពេញ​មួយ​ព្រឹក​។​

ប្រជាពលរដ្ឋ​និងអ្នកសារព័ត៌មាន​អ្នក​តាម​ដាន​សភាព​ការ​នេះ​បាន​អោយ​ដឹង​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ដែល​បាន​សន្យា​អោយ​លុយ​ពួក​គេបាន​ទទួល​ប្រាក់​តាម​រយៈ​បាញ់​តាម​ប្រព័ន្ធ​ QRកូដ។​
ក្រុម​អ្នក​សង្កេត​ការ​ខាង​លើ​បាន​បន្ថែមថា ៖ នេះ​ជា​វិធី​ចរចារបែប​ថ្មី​បញ្ជៀស​បាន​ពី​ការដាក់ការសង្ស័យដោយ​ការ​ចរចារ​ និង​ធ្វើ​ការ​​បញ្ចុះ​នូវ​តម្លៃ ប្រកិត​ទៅនិង​តម្លៃ​ប៉ាន់​ស្មាន​។ កន្លង​មក​ការ​ដេញ​ថ្លៃ ក្នុង​ខេត្ត​កំពង់​ស្ពឺ​មាន​ការ​បញ្ចុះ​តម្លៃ ៥០%ទៅ​៨០%ក្រោម​តម្លៃ ប៉ាន់​ស្មាន​។
ទោះ​ជា​យ៉ាង​ណា​ប្រជា​ពល​រដ្ឋ​បាន​បាន​ស្នើ​ដល់​អភិបាល​នៃ គណៈ​អភិបាល​ខេត្ត​កំពង់​ស្ពឺធ្វើ​ការ​​ស៊ើប​អង្កេត​តាម​ដាន​នូវ​សកម្ម​ភាព​ទាំង​អស់​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​។ ប្រជា​ពលរដ្ឋ​និង​អ្នក​សារព័ត៌មា​ន​ដែល​បាន​ចូល​រួម​សង្កេត​ការណ៍​ក្នុង​កម្ម​វិធី​ប្រកាស់​ដាក់​អោយ​ដេញ​ថ្លៃនេះ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា អោយ​ដាក់​ភ្នាក់​ងារ​ចុះ​ត្រួត​ពិនិត្យ​តាម​ដាន​អង្កេត​នៅ​ខាង​ក្រៅ​វេទិការ​គណៈ​អធិប​តី​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​ពី​ស្ថាន​ភាព​ចរចា ឃុប​ឃិត​ សុំ​គ្រលំ​ ប្រព្រឹត្ត​អំពើរ​ពុក​ររលួយនេះ។​
មិន​អាច​សុំការ​បំភ្លឺ​ពី​គណៈកម្មលទ្ធកម្ម​ឃុំ​ទាំង​៤ខាង​លើ​បាន​ទេនៅ​មុន​ពេល​ផ្សាយ​នេះ​។ អង្គភាព​យើង​ក៏​មិន​អាច​ស្នើសុំ​ប្រតិកម្ម​ពីលោក ចិន​ សាម៉េត​ប្រធាន​ផែន​ការ​វិនិយោគ​ខេត្ត​កំពង់​ស្ពឺបានដែរ​នៅ​មុន​ការចេញផ្សាយ​នេះ​៕ អង្គភាព​សារព័ត៌មាន​យើង​រីក​រាយ​សហការជាមួយ​អង្គភាព​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ដែល​ចង់​ស្វែង​រក​ការ​ពិត​គ្រប់​ពេល​វេលា​។ អត្ថបទ​ចែក​រំលែក​ ដោយ​លោក ហេង សារុន​

Post navigation

Previous: ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
Next: សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • សង្គម

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត

October 17, 2026
🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ! 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ព័ត៌មានជាតិ

🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

October 15, 2026
ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • សង្គម

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

October 15, 2026
ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស
  • ព័ត៌មានជាតិ

ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស

October 15, 2026
ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

October 13, 2026
  • អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស