ភ្នំពេញ៖ លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវបានរាយការណ៍ថា ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធមួយ ដែលបណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួស។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្តប្រពន្ធរបស់លោក ដោយ សារមានការសង្ស័យថា ប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង។
ប្រភពដដែលបានបន្តថា ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្ដាលឱ្យកូន ប្រុសបង្កើតរបស់លោករងរបួសចំតំបន់ពោះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងចាត់វិធានការតាមនីតិវិធី។ ទោះជាយ៉ាងណា តាមប្រភពព័ត៌មានខាងលើ នៅពេលសមត្ថកិច្ចទៅដល់ មិនបានឃើញប្រពន្ធរបស់លោក និងបុរសដែលត្រូវបានសង្ស័យថារួមដំណើរជាមួយនោះឡើយ។
ករណីនេះកំពុងទទួលបានការចាប់អារម្មណ៍ ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ ដែលបណ្ដាលឱ្យសមាជិកគ្រួសាររងរបួស។
គួរបញ្ជាក់ថាព័ត៌មានខាងលើផ្អែកលើការរាយការណ៍ពីប្រភពសមត្ថកិច្ចដែលបានលើកឡើង ហើយព័ត៌មានលម្អិតអំពីហេតុការណ៍ ស្ថានភាពជនរងគ្រោះ និងចំណាត់ការផ្លូវការរបស់សមត្ថកិច្ច ៕
