នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទី តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណ ក្ខន្ត ឯកឧត្តម ខៀវ មុត ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ខៀវ មុត សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ប្រភពក្រសួងយុត្តិធម៌
