Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

មនុស្សយើងកើតមកវាសនាមិនដូចគ្នាទេសុំសរសើរមែន! ក្រុមហ៊ុន ជីវ គឹមឡុងធ្វើ បុណ្យល្អ ការដាក់សំណើដេញថ្លៃគម្រោងផ្លូវក្រួសក្រហមឃុំឆែប២តម្លៃចុះតិចបំផុត!

APNTV November 13, 2025

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលាឃុំ កំពង់ស្រឡៅមួយ មានប្រព្រឹត្តិការបើកកិច្ចប្រជុំទទួលសំណើដេញថ្លៃគម្រោងឃុំសង្កាត់ចំនួន ៣ គម្រោង ដែលក្នុងនោះឃុំឆែប២ មាន ២ គម្រោង និងឃុំកំពង់ស្រឡៅមួយមាន ១ គម្រោង។
សម្រាប់គម្រោង ផ្លូវបេតុងអាមេ នៅឃុំឆែប២ មានប្រវែង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ដាក់ភ្លើងសូឡាបំភ្លឺផ្លូវ ៤ កន្លែង និងស្លាកសញ្ញាគម្រោង១កន្លែង មានតម្លៃប៉ាន់ស្មាន ១៦៦,៥៣៩,៩២៣ រៀល។ ការដេញថ្លៃមានអ្នកចូលរួម ៤ ក្រុមហ៊ុន ដោយក្រុមហ៊ុន ស្រ៊ុន ស៊ីវន ដេញតម្លៃទាបជាងគេ ៩៥,២០០,០០០ រៀល ចុះតម្លៃ ៤២.៣៨% បង្ហាញពីការប្រកួតប្រជែងយ៉ាងច្បាស់តាមបែបប្រជាធិបតេយ្យ។
ប៉ុន្តែផ្ទុយទៅវិញ សម្រាប់គម្រោង ផ្លូវដីក្រួសក្រហម ឃុំឆែប២ ប្រវែង ១,១០០ ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៣៨,៦៣៣,៧៨៨ រៀល ការដេញថ្លៃមានតែ ៣ ក្រុមហ៊ុនប៉ុណ្ណោះ ដែលការចុះតម្លៃភាគរយគឺតិចជាងគេបំផុត ដោយក្រុមហ៊ុន ហៃ ម៉ានីម៉ិច ចុះតម្លៃត្រឹមតែ ០.២៤% ក្រុមហ៊ុន តឹង លីណែត ចុះត្រឹម ០.៩៩% និង ជីវ គឹមឡុង ចុះត្រឹម ១.៦១% ប៉ុណ្ណោះ។ ភាគរយចុះតិចបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍មួយចំនួន មានការសង្ស័យថា ប្រហែលជាមានការរៀវចំជាមុន ឬការចរចារទឹកតែដើម្បីឱ្យការដេញថ្លៃមិនមានការប្រកួតប្រជែងពិតប្រាកដឡើយ។
សម្រាប់គម្រោង ផ្លូវបេតុងអាមេ ឃុំកំពង់ស្រឡៅមួយ ប្រវែង ៣២០ ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៨៧,៤៥៧,៧៥២ រៀល មានការដេញប្រកួតយ៉ាងច្បាស់ជាមួយក្រុមហ៊ុនចូលរួម ៤ យ៉ាងសកម្ម ដោយក្រុមហ៊ុន គង ស៊ីណែត ដេញតម្លៃទាបជាងគេ ១៤៥,៧០០,០០០ រៀល ចុះតម្លៃដល់ទៅ ៤៩.៣១% បង្ហាញពីភាពតម្លាភាព និងការប្រកួតប្រជែងតាមគោលការណ៍ច្បាប់។
ប៉ុន្តែចំណែកគម្រោងផ្លូវក្រួស ឃុំឆែប២ ដែលមានការចុះតម្លៃតិចបំផុតជាងគេ ប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន។ អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា ការដេញថ្លៃបែបនេះមិនត្រឹមតែប៉ះពាល់ដល់ភាពតម្លាភាពនៃការគ្រប់គ្រងថវិកាឃុំសង្កាត់ទេ ប៉ុន្តែអាចប៉ះពាល់ដល់គុណភាពសំណង់(ផ្លូវ)នាពេលក្រោយផងដែរ។
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរទទួលខុសត្រូវគួរតែពិនិត្យឡើងវិញ ដើម្បីធានាថា ការដេញថ្លៃគ្រប់គម្រោងត្រូវបានធ្វើឡើងដោយភាពតម្លាភាព តាមបែបប្រជាធិបតេយ្យ និងគោលការណ៍គ្រប់គ្រងល្អ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ឃុំសង្កាត់ឱ្យមានសុចរិតភាព និងភាពជឿជាក់ពីសាធារណជនជានិច្ច៕

Post navigation

Previous: ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល៖ ក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ
Next: សូម​អញ្ជើញ ស្ថាបត្យករ វិស្វករ ក្រុមហ៊ុន និងសាធារណៈជនទាំងអស់​ ចូលរួមទស្សនាពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព័ត៌មានថ្មីៗ

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • សង្គម

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត

August 18, 2026
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292  យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 
  • សង្គម

យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 

August 18, 2026
ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
  • ព័ត៌មានជាតិ

ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក

August 18, 2026
ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ
  • ព័ត៌មានជាតិ

ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ

August 14, 2026
ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

August 14, 2026
ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

August 13, 2026
  • ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 
  • ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
  • ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ
  • ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល