Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

សម្តេចបវរធិបតី បញ្ជាក់ជូនជនរួមជាតិថា៖ “ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ មិនមែនដើម្បីគណនាអំពីការចំណេញ ឬខាតដីនោះទេ”!

APNTV November 25, 2025

រាជធានីភ្នំពេញ៖ តាមរយះបណ្តាញសង្គមផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ “បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ”។

សម្តេចបវរធិបតីបានបន្តថា៖ “ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ”។ សម្តេចបានបន្តថា៖ “ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។

ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង”។ សម្តេចបវរធិបតី បានលើកឡើងថា៖ “ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖

១៖ មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? ខ្ញុំសូមបញ្ជាក់ថា៖ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ”។

សម្តេចបវរធិបតីក៏បានលើកឡើងទៀតថា “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា”។ តើការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ? សម្តេចបវរធិបតីបានបញ្ជាក់ត្រង់ចំណុចនេះថា “ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។ តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

សម្តេចបវរធិបតីបានបញ្ជាក់ថា ៖”ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។ ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក”។

ក្នុងឱកាសនេះសម្តេចបវរធិបតីក៏សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

Post navigation

Previous: ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!
Next: ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥​ និងទិសដៅការងារបន្ត

ព័ត៌មានថ្មីៗ

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • សង្គម

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត

August 18, 2026
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292  យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 
  • សង្គម

យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 

August 18, 2026
ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
  • ព័ត៌មានជាតិ

ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក

August 18, 2026
ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ
  • ព័ត៌មានជាតិ

ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ

August 14, 2026
ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

August 14, 2026
ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

August 13, 2026
  • ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 
  • ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
  • ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ
  • ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល