Skip to content
2 APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា !ប្តេជ្ញា​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាបង្ក​ឡើង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​កម្ពុជា​-​ថៃ

APNTV February 23, 2026

រាជធានី​ភ្នំពេញ ÷សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា : រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បន្ត​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​បង្ក​ឡើង ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម កម្ពុជា​-​ថៃ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​ ។

យោង​តាម​សារលិខិត​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៧​ នៃ​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន (២៤ កុម្ភៈ ២០២៦) ក្រោម​ប្រធានបទ : «​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជនភៀសសឹក និង​សហគមន៍​មាន​សុវត្ថិភាព» សម្តេច​ធិ​បតី​នាយក​រដ្ឋ​ម​ន្រី​បាន​ឱ្យ​ដឹង​ថា : ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ កម្ពុជា​បាន​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​យោធា​ថៃ​បាន​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​ជាតិ​កម្ពុជា និង​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម គ្រាប់​ផ្លោង គ្រាប់​ទម្លាក់ និង​គ្រាប់​ផ្សេង​ទៀត ដែល​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដូច​ជា មណ្ឌល​សុខភាព សាលារៀន វត្ត​អារាម ប្រាសាទបុរាណ និង​បាន​បង្ខំ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​ត្រូវ​ជម្លៀស ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ ។

សម្ដេច​ធិ​បតី​បន្ដ​ថា : គ្រាប់​ទាំងនោះ មាន​មួយ​ចំនួន​នៅ​មិន​ទាន់​ផ្ទុះ និង​ស្ថិត​នៅ​រាយ​ប៉ាយ​ជា​ច្រើន​ទីតាំង ដែល​អាច​បណ្តាល​ឱ្យ​ផ្ទុះ និង​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា​ ។ ជាក់ស្តែង កន្លង​មកនេះ មាន​ករណី​ប្រជាពលរដ្ឋ​ស៊ី​វិល បាន​ទទួល​រង​គ្រោះ​ស្លាប់ និង​របួស ដោយ​សារ​គ្រាប់បែក​ចង្កោម​ដែល​នៅ​សេសសល់​ទាំងនោះ​។

សម្ដេច​ធិ​បតី​បន្ថែម​ថា : ផ្ទៃដី​រង​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ច្រើន​គីឡូ​ម៉ែត្រការ៉េ​ទៀត ដែល​មិន​ទាន់​បាន​បោសសម្អាត​រួច និង​ផ្ទៃដី​ដែល​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រួម​ទាំង​គ្រាប់​មិន​ទាន់​ផ្ទុះ បន្សល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​ត្រូវ​ស្រាវជ្រាវ​បន្ត ធ្វើ​ឱ្យ​ការ​គំរាមកំហែង​នៅ​មាន​ទំហំ​ធំធេង ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​សម្របាន​គោលដៅ«​ឆ្ពោះទៅ​រក​កម្ពុ​ជាមួយ​គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម» ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បន្ត​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា ដែល​បង្ក​ឡើង ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ : «​ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០» គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ និង​គោលនយោបាយ​ជាតិ ស្តី​ពី​សកម្មភាព​មីន ឆ្នាំ​២០២៦-២០៣៥ ដែល​នឹង​ត្រូវ​អនុម័ត​នា​ពេល​ខាង​មុខ​។

បើ​តាម​សារលិខិត​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់​ថា​ : «រយៈពេល​៣៣​ឆ្នាំ​កន្លង​មកនេះ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២៥ ផ្ទៃដី​ទំហំ៣៥៤១​គីឡូ​ម៉ែត្រការ៉េ ត្រូវ​បាន​បោសសម្អាត​សម្រាប់​យក​ទៅ​ប្រើប្រាស់​និង​បង្កបង្កើន​ផល ក្នុង​នោះ​ វិស័យ​កសិកម្ម​មាន៧៨​ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ​មាន៥​ភាគរយ និង​ផ្សេង​ៗ​មាន១៧​ភាគរយ ដែល​រួម​មានការ​សាងសង់​លំនៅ​ឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព​ជាដើម» ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់​ថា : មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ២០៧ ១៣៣​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ចំនួន២៦ ៧០០​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣ ២៤៤ ១៧៨​គ្រាប់ ត្រូវ​បាន​រក​ឃើញ និង​បំផ្លាញ​ចោល​។ ចំនួន​ជន​រង​គ្រោះ​បាន​ថយ​ចុះ​ពី ៤ ៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម៣៩​នាក់ ក្នុង​ឆ្នាំ​២០២៥​។

ទន្ទឹម​នឹង​សមិទ្ធផល​ទាំងនេះ កម្ពុជា​ក៏​បាន​ក្លាយជា​ប្រទេស​ឈានមុខ​គេ និង​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​សកម្មភាព​មីន​សកល ក្នុង​នោះ​ផង​ដែរ ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ឬ «​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ ដែល​គ្មាន​មីន​» ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

ក្នុង​នាម ​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព កម្ពុជា​បាន និង​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព និង​សកម្មភាព​បោសសម្អាត​មីន​ទូ​ទាំង​សកលលោក ក្នុង​នាម​ជា​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ​ ។ គិត​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​ខិតខំ​ចែករំលែក​និង​បញ្ជូន​កងកម្លាំង រក្សា​សន្តិភាព​ចំនួន ១០ ៤៤៧​នាក់ ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​រក្សា​សន្តិភាព ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​បំពេញការងារ​មនុស្សធម៌​ផ្សេង​ៗ រួម​ទាំង​ការងារ​បោសសម្អាត​មីន ចូលរួម​ចំណែក​សម្រាល ទុក្ខ​លំបាក​ជូន​ដល់​ប្រទេស​ផ្សេង​ៗ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដូច​ជា ប្រទេស​លី​បង់ ស៊ូ​ដង់​ខាងត្បូង ម៉ា​លី អាហ្វ្រិក​កណ្តាល ឆា​ដ ស៊ី​ប ស៊ូ​ដង់ យេ​ម៉ែ​ន ស៊ី​រី និង​កុង​ហ្គោ​ ។

​ជាមួយនឹង​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ឆ្លៀត​យក​ឱកាស​នេះ​សម្តែង នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​បំផុត ជូន​ចំពោះ​ប្រទេស​ម្ចាស់​ជំនួយ ដៃគូ​អភិវឌ្ឍ ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ សប្បុរសជន ជា​ពិសេស​កងកម្លាំង​ដោះ​មីន ដែល​បាន​ខិតខំ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការ​បោសសម្អាត​មីន​លក្ខណៈ​មនុស្សធម៌​នេះ ដែល​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​សកម្មភាព បោសសម្អាត​មីន ជា​ការងារ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​ផ្តល់​សុខ​សុវត្ថិភាព ការ​ជំរុញ ការ​អភិវឌ្ឍ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​នាំ​មក​នូវ​ការ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​នៅ​កម្ពុជា​ ។

សារ​លិខិត​លើក​ឡើង​ថា​ : ជា​អកុសល ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ កម្ពុជា​បាន​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយយោធា​ថៃ​បាន​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​ជាតិ​កម្ពុជា និង​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម គ្រាប់​ផ្លោង គ្រាប់​ទម្លាក់ និង​គ្រាប់​ផ្សេង​ទៀត ដែល​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដូច​ជា មណ្ឌល​សុខភាព សាលារៀន វត្ត​អារាម ប្រាសាទបុរាណ និង​បាន​បង្ខំ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​ត្រូវ​ជម្លៀស ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ ។

គ្រាប់​ទាំងនោះ មាន​មួយ​ចំនួន​នៅ​មិន​ទាន់​ផ្ទុះ និង​ស្ថិត​នៅ​រាយ​ប៉ាយ​ជា​ច្រើន​ទីតាំង ដែល​អាច​បណ្តាល​ឱ្យ​ផ្ទុះ​និង​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា​។ ជាក់ស្តែង កន្លង​មកនេះ មាន​ករណី​ប្រជា​ពលរដ្ឋ​ស៊ី​វិល បាន​ទទួល​រង​គ្រោះ​ស្លាប់ និង​របួស ដោយសារ​គ្រាប់បែក​ចង្កោម​ដែល​នៅ​សេសសល់​ទាំងនោះ​។

ផ្ទៃដី​រង​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជា​ច្រើន​គីឡូ​ម៉ែត្រការ៉េ​ទៀត​ដែល មិន​ទាន់​បាន​បោសសម្អាត​រួច និង​ផ្ទៃដី​ដែល​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រួម​ទាំង​គ្រាប់​មិន​ទាន់​ផ្ទុះ បន្សល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​ត្រូវ​ស្រាវ​ជ្រាវ​បន្ត ធ្វើ​ឱ្យ​ការ​គំរាមកំហែង​នៅ​មាន​ទំហំ​ធំធេង ដែល​ទាមទារ​ឱ្យ រាជរដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​សម្រេច​បាន​គោលដៅ«ឆ្ពោះទៅ​រក​កម្ពុ​ជាមួយ​គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម» ​។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បន្ត​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា ដែល​បង្ក​ឡើង ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោ ដំណាក់កាល​ទី​១ «​ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០», គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​សកម្មភាព​មីន ឆ្នាំ​២០២៦-២០៣៥ ដែល​នឹង​ត្រូវ​អនុម័ត​នា​ពេល​ខាង​មុខ​ !៕

Post navigation

Previous: ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ
Next: ឯកឧត្តម គួច ចំរើន បានជម្រុញដល់ស្នងការនគរបាលខេត្តកណ្ដាល ! ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន !!!

ព័ត៌មានថ្មីៗ

ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា
  • ព័ត៌មានជាតិ

ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា

October 21, 2026
រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

October 20, 2026
កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង… កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • សង្គម

កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…

October 20, 2026
ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ… ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ព័ត៌មានជាតិ

ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…

October 19, 2026
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
  • ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

October 19, 2026
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
  • ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា
  • រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…
  • ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ