Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ
  • សង្គម

ប្រជាពល​រដ្ឋ​ស្នើ​ដល់​ឯកឧត្តម ទេស​រដ្ឋ​មន្រ្តី ឳម យ៉ិន​​ទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើរពុក​រលួយ និង​ឯកឧត្តម សួស​ ប្រាថ្នា ប្រធាន​អគ្គនាយក​ដ្ឋាននៃ គណៈនាយក​ដ្ឋាន​​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេតការ​ប្រ​ព្រឹត្តអំពើ​រ​ពុក​រលួយក្នុង​ការ​ដាក់​អោយ​ដេញថ្លៃ មូល​និធិ​ឃុំ​សង្កែមួយប្រព្រឹត្ត​ដោយ​ក្រុម​ហ៊ុន​ស្រឿន វាសនា​​

APNTV October 4, 2026

ខេត្ត​ព្រះ​វិហារ​៖ នៅ​ព្រឹក​ថ្ងៃទី០២ ខែ​តុលា ឆ្នាំ​២០២៦ សាលា​ឃុំ​សង្កែមួយ​ ស្ថិតនៅ​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ បាន​ប្រកាស់​ដាក់​អោយ​មាន​ដំណើរ​ការ​ដេញ​ថ្លៃ នូវ​គម្រោង​មូល​និធិ​ឃុំ​សម្រាប់​សាង​សង់​ផ្លូវ​បេតុង​អារមេប្រវែង​៤០៥ម៉ែត្រ ទទឹង​ដាក់​លូ​កាត់​ផ្លូវ​ទោល​អង្កត់​ផ្ចិត​០,៦០ម៉ែត្រ​ប្រវែង​៧ម៉ែត្រ​ចំនួន​មួយ​កន្លែង​ភ្លើង​សូឡាចំនួន​២០​កន្លែង​មាន​តម្លៃ ប៉ាន់​ស្មាន​សរុប​ចំនួន​២៧៨,៨៩៦,២០២៛(ពីររយ​ជិត​សឹប​ប្រាំបី​លាន​ប្រាំបីរយ​កៅ​សឹប​ប្រាំមួយពាន់​ពីរយ​ពីរៀល​គត់)។

ប្រជា​ពលរដ្ឋ​អ្នក​សង្កេត​ការណ៍​បាន​និយាយថា៖មុន​ពេល​ដាក់​សំណើរ​ដេញ​ថ្លៃ ​ខាង​មុខ​សាលា​ឃុំ​មា​នសភាព​​រញ៉េរ​ញ៉ៃ​​ហាក់​​គ្មាន​​សណ្តាប់​​ធ្នាប់​ដោយ​​កៀងគ្នា​​ចុះ​​កៀង​ឡើង​​ទៅ​​មុខ​​ទៅ​​ក្រោយ​។​ក្នុង​​ស្ថាន​​ភាព​នេះ គេឃើញ​មាន​ក្រុម​អ្នក​សម្រុះ​​សម្រួល​ដើរ​ចរចារ​ ឃុប​ឃិត​ ប្រព្រឹត្ត​អំពើរពុក​រលួយ​។ ក្រុម​អ្នក​ចរចារទាំង​នេះបាន​ធ្វើ​ការសម្រុះ​សម្រួល​ជាមួយ​ក្រុម​ហ៊ុន​អ្នក​ទទួល​ការផ្សេង​ៗទៀតដែល​មាន​វត្ត​មាន​និងមាន​សិទ្ធិ​ក្នុង​ការ​ដាក់សំណើរដេញ​ថ្លៃ ដោយ​សន្យា​ផ្តល់​ថវិកានៅ​ក្រោយ​ពេល​ដេញ​ថ្លៃរួច​។ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ខ្លះ​បាន​និយាយ​ថាៈ ពួក​គេ​ត្រូវ​ការ​បាញ់លុយ​ចូលក្នុងកុង​ជាមុន​សិន​ទើប​ពួក​គេ​ព្រម​មិន​ចូល​ទៅ​ដាក់​សំណើរ​ដេញ​ថ្លៃ។ ក្នុង​សភាព​ការ​នេះ​អ្នក​ទទួល​ការ​ខ្លះ​ក៏បាន​ទទួល​ប្រាក់​មុន​ដាក់​សំណើរ​ដេញ​ថ្លៃ និង​អ្នក​ខ្លះ​បាន​ទទួលប្រាក់​​ក្រោយ​ពេល​ដេញ​ថ្លៃ រួច។

ក្រុម​ហ៊ុន​អ្នក​ទទួល​ការខ្លះ​បាន​និយាយ​ថា​ពួក​គេ​មាន​បទពិសោធន៍​ត្រូវ​បាន​អ្នក​ដើរ​ចរចារ​ទាំង​នេះបោក​ប្រាស់​មិន​អោយ​លុយ​ជា​ច្រើន​ដង​មក​ហើយ​។​

ប្រជាពល​រដ្ឋ​អ្នក​សង្កេត​ការណ៍​ក្នុង​កម្ម​វិធី​ដេញ​ថ្លៃ​នេះ​បាន​អោយ​ដឹង​ថា៖ នៅកន្លែងគណ:អធិបតីក្នុង​សាលា​ឃុំ​មាន​ការ​រៀប​ចំ​គណៈកម្ម​ការ​លទ្ធកម្ម មានប្រជា​ពលរដ្ឋ​អ្នក​សង្កេត​ការណ៍​ប្រកប​ដោយ​របៀប​រៀប​រយនិង​មាន​សណ្តាប់ធ្នាប់យ៉ាង​ល្អ​។ ក្នុង​កម្ម​វិធី​នេះមាន​វត្ត​មាន​លោក យិត សុធារ៉ា អភិបាល​នៃគណៈ​អភិបាល​ស្រុក​ឆែប លោកនូ តារាប្ញទ្ធីនាយក​រង​ផែន​ការ​វិនិយោគ​ខេត្ត​ព្រះ​វិហារ ​និងលោក លាវ សុផល​ប្រធាន​​គណៈ កម្មការ​ លទ្ធកម្មឃុំ​សង្កែមួយ​។

ប្រជា​ពលរដ្ឋ​អ្នក​សង្កេត​ការណ៍​បាន​អោយ​ដឹង​ទៀត​ថា៖ ក្រោយ​ពេល​គណៈកម្ម​ការ​លទ្ធកម្ម​ឃុំប្រកាស់នូវ​ពេល​វេលា​​អោយ​ក្រុម​ហ៊ុន​អ្នក​ទទួល​ការដាក់​សំណើរ​ដេញ​ថ្លៃ ក្នុង​ពេល​នោះ​មាន​ចំនួន​៤ក្រុម​ហ៊ុន​បាន​ដាក់​សំណើរ​ក្នុង​នោះ​រួម​មាន​៖​
១/ក្រុម​ក្រុម​ហ៊ុន​ស្រឿន​ វាសនា ​លោក​ អោ សុវណ្ណារ៉េតជាអ្នក​ដាក់​សំណើរ​ ដាក់​ក្នុង​តម្លៃ​២៦៨,៨០០,០០០៛(ពីររយ​ហុក​សឹប​ប្រាំលាន​ប្រាំបី​រយពាន់​រៀល​គត់)
២/ក្រុម​ហ៊ុន​ថេង​ រីតា​ ​លោក ឯម សានិត​ជាអ្នក​ដាក់​សំណើរ​ដាក់​ក្នុង​តម្លៃ ២៧១,៣៥០,០០០៛(ពីរយជិត​សឹប​មួយ​លាន​សាម​សឹប​ប្រាំពាន់​រៀលគត់)។
៣/​ក្រុម​ហ៊ុន​ទេស​ចាន់ សុវណ្ណ​ លោក ទេស​ចាន់​សុវណ្ណ ជាអ្នក​ដាក់​សំណើរ​ក្នុង​តម្លៃ ២៧១,៤២៥,០០០៛(ពីរយជិត​សឹបមួយលាន​បួន​រយម្ភៃប្រាំពាន់​រៀល​គត)។
៤/​ក្រុម​ហ៊ុន​សៅ​ រ៉ាឌី​ខន​ស្រ្តាក់​សិន​ លោក​ សៅ ​រ៉ាឌី​ ជាអ្នក​ដាក់​សំណើរ​ក្នុង​តម្លៃ ២៧៣,១៨០,០០០៛(ពីររយ​ជិត​សឹប​បី​លាន​មួយ​រយប៉ែត​សឹប​ពាន់​រៀល​គត)។
គណៈ​កម្ម​ការ​បាន​សម្រេច​ទទួល​យក ​ក្រុម​ហ៊ុន​ស្រឿន ​វាសនា ដែល​មាន​តម្លៃ ទាប​ជាង​គេ​ទី១ ក្នុង​តម្លៃ ២៦៨,៨០០,០០០៛(ពីររយហុកសឹបប្រាំលានប្រាំបីរយពាន់រៀលគត់)។

ប្រជាពលរដ្ឋ​អ្នក​តាម​ដាន​ស្ថាន​ភាព​បាន​បន្ថែម​ថា៖ ក្រោយពេល​​គណៈកម្មការ​លទ្ធកម្ម​បាន​ប្រកាស់​បញ្ជាប់ការ​ដេញ​ថ្លៃនេះភ្លាម​ ក្រុម​ហ៊ុន​អ្នក​ទទួល​ការ ពុំ​ទាន់​បាន​ប្រាក់​តាម​ការ​សន្យា​របស់​ក្រុម​អ្នក​សម្រប​សម្រួល​ចរចារ​ប្រាក់​ជាថ្នូរ​មិន​អោយ​ចូល​ដេញ​ថ្លៃ​ បានផ្តល់ប្រាក់តាមការសន្យាដោយចែកជា២ក្រុម ក្តុមទី១ចែកប្រាក់នៅខាងមុខក្នុងសាលាឃុំ។
និងក្រុមទី២ពួក​គេ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សាលា​ឃុំ​បត់​ឆ្វេង​ចង្ងាយ ៥០០ ម៉ែត្រ​ពីសាលា​ឃុំ​ ដើម្បីទទួលប្រាក់ពីក្រុមអ្នកចរចារ។​
អ្នក​ទទួល​ការ​ម្នាក់​មក​ពី​ខេត្ត​ព្រៃ​វែង​ បាន​និយាយថា៖ គាត់​បាន​បាញ់​លុយ​អោយ​អ្នក​ទទួល​ការ​ដើម្បី​កុំ​អោយ​ចូល​ដាក់​សំណើរ​ដេញ​ថ្លៃ ​អស់​ទឹក​ប្រាក់ចំនួន​​១៥លា១៥លានរៀល។បុរស​ម្នាក់​ទៀត​បាន​និយាយ​ថា៖​ គាត់បាន​បាញ់​លុយ​អោយ​​បី​ក្រុម​ហ៊ុនមក​ពី​ខេត្ត​ស្ទឹង​ត្រែងនិង​ខេត្ត​រតនៈគីរី ​​ក្នុង​មួយ​ក្រុម​ហ៊ុន​ចំនួន​២លាន​រៀល​នៅ​ខាងសាលាឃុំ​ លោក​បាន​បញ្ជាក់​ថា​ បើ​ម្ចាស់​ក្រុម​ហ៊ុន​អ្នក​ទទួល​គម្រោង​មិន​អោយ​លុយ​វិញ​ទេ​គាត់និង​ប្តឹង​អោយ​ជាប់​គុក​តែម្តង​។​

ក្រុមហ៊ុនដែលទទួលលុយតាមរយៈQRកូដ ពីក្រុមអ្នកចរចារពួកគេបានសន្យាថា បើការដេញថ្លៃបែក(មានន័យថាចុះតម្លៃទាបបំផុត) នោះក្រុមហ៊ុនដែលទទួលបានលុយពីអ្នកចរចារត្រូវបាញ់លុយនោះត្រឡប់ទៅម្ចាស់ដើមវិញ។

តាមរយ:ការចរចា ឃុបឃិត ស៊ុំគ្រលំប្រព្រឹត្តអំពើរពុករលួយនេះបានធ្វើថវិកាឃុំមានការខាតបង់យ៉ាងច្រើនពីការដេញថ្លៃដោយមិនស្មោះត្រង់នេះ។

​​​មិន​អាច​ស្នើ​សុំ​ប្រតិកម្ម​ពី​ក្រុមហ៊ុនស្រឿន វាសនា លោក អោ សុវណ្ណារ៉េតបាន​ទេ​នៅ​មុន​ពេល​ចេញ​ផ្សាយ​នេះ។
ករណី​ខាង​លើ​នេះ ប្រជា​ពល​រដ្ឋ​ស្នើ​ដល់​ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឳម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ និងឯកឧត្តម សួស ប្រាថ្នា ប្រធានអគ្គនាយកនៃ​គណៈអគ្គនាយក​ដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនិង​ជា​ប្រធាន​ក្រុម​ការងារ​តាម​ដាន​ត្រួត​ពិនិត្យ និង​វាយ​តម្លៃលើក​ការរៀប​ចំ​ និង​ការ​អនុវត្តគម្រោង​មូលនិធិ​ឃុំ សង្កាត់​ បើកការស៊ើបអង្កេតការប្រព្រឹត្តអំពើរពុករលួយក្នុងការដាក់អោយដេញថ្លៃ មូលនិធិឃុំសង្កែមួយ ប្រព្រឹត្តដោយក្រុមហ៊ុនស្រឿន វាសនានេះផង។
​អត្ថបទ​នេះ​ត្រូវបាន​ធ្វើ​ការ​ចែក​រំលែក​ធ្វើ​ជា​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​ អ្នក​សារព័ត៌មាន ​អាជ្ញាធរ និង​ស្ថាប័ន​ អង្គភាពមាន​សមត្ថកិច្ច​​ពាក់ព័ន្ធ នានា​ចង់​ស្វែង​រក​ការ​ពិត ​អង្គភាពសារព័ត៌មានយើងនិងធ្វើការសហការផ្តល់ឯកសារនិងភស្តុតាង បន្ថែមទៀតដល់​អង្គភាព​ពាក់​ព័ន្ធ បើមាន​ការ​ស្នើសុំ៕ រាយការណ៍​ដោយ​ លោក ហេង សារុន​

Post navigation

Previous: កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» បិទបញ្ចប់ដោយជោគជ័យ ជាមួយថវិកាជាង ១៦៥ លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ
Next: ពលរដ្ឋនិងក្រុមអ្នកសង្កេតការណ៍ស្នើរសុំអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំបើកការស៊ើបអង្កេតភាពមិនប្រក្រតីចំពោះការបើកសំណើរដេញថ្លៃមូលនិធិឃុំ ក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • សង្គម

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត

October 17, 2026
🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ! 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ព័ត៌មានជាតិ

🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

October 15, 2026
ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • សង្គម

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

October 15, 2026
ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស
  • ព័ត៌មានជាតិ

ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស

October 15, 2026
ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

October 13, 2026
  • អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស