Skip to content
APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

ពលរដ្ឋនិងក្រុមអ្នកសង្កេតការណ៍ស្នើរសុំអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំបើកការស៊ើបអង្កេតភាពមិនប្រក្រតីចំពោះការបើកសំណើរដេញថ្លៃមូលនិធិឃុំ ក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន

APNTV October 9, 2026

ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនិងអ្នកចូលរួមសង្កេតការណ៍ បានអោយដឹងថា: ក្នុងដំណើរការដាក់អោយដេញថ្លៃមូលនិធិឃុំចំនួន៣កន្លែងគឺ: ឃុំដំរីស្លាប់ ឃុំកំពង់ស្វាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងសង្កាត់អាចារ្យលាក់ ស្ថិតក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ បានប្រកាស់ទទួលសំណើរដាក់អោយដេញថ្លៃគម្រោងមូលនិធិឃុំសម្រាប់សាងសង់ផ្លូវក្រាលក្រួសក្រហមតាមឃុំនិមួយៗ។

ក្នុងនោះឃុំដំរីស្លាប់មានការសាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង១៤៥០ម៉ែត្រ ទទឹង៦ម៉ែត្រ មានតម្លៃប៉ាន់ ស្មានសរុបចំនួន ១៧៣,៦៩៧,៦១៧៛(មួយរយជិតសឹបបីលានប្រាំមួយរយកៅសឹបប្រាំពីរពាន់ប្រាំមួយរយដប់ប្រាំពីររៀលគត់)។

ឃុំកំពង់ស្វាយមានការសាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង១៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ មានតម្លៃប៉ាន់ ស្មានសរុបចំនួន ១៧២,២៣២,២១៧៛(មួយរយជិតសឹបពីរលាន ពីររយសាមសឹបពីរពាន់ ពីរយដប់ប្រាំពីរយរៀលគត់)។

សង្កាត់អាចារ្យលាក់សាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង១០៧០ម៉ែត្រ ទទឹង៧ម៉ែត្រ មានតម្លៃប៉ាន់ ស្មានសរុបចំនួន ១៣០,៣០១,៩៩៨៛(មួយសាម សឹបលាន បីរយមួយពាន់ ប្រាំបួនរយកៅសឹប្រាំបី រៀលគត់)។

ប្រជាពលរដ្ឋ និងក្រុមអ្នកសង្កេតការណ៍បានអោយដឹងទៀតថា: ក្នុងដំណើរការប្រកាស់ទទួលនិងរាប់សំណើរមានក្រុមហ៊ុនមួយចំនួនបានដាក់សំណើរក្នុងគម្រោងទាំងនេះ:

ក្នុងនោះរួមមាន: ឃុំដំរីស្លាប់មានអ្នកដាក់សំណើរចំនួន៣ក្រុមហ៊ុន។

១/ក្រុមហ៊ុន អៀត ស៊ីឡុង បានដាក់ក្នុងតម្លៃ ១៦២,០០០,០០០៛(មួយរយហុកសឹបពីរលានរៀលគត់)។

២/ក្រុមហ៊ុន មូល សៀក បានដាក់ក្នុងតម្លៃ

១៥០,០០០,០០០៛(មួយរយហាសឹបលានរៀលគត់)

៣/ក្រុមហ៊ុន ជាម សៀង បានដាក់ក្នុងតម្លៃ ១៧០,០០០,០០០៛(មួយរយជិតសេឹបលានរៀលគត់)។

លទ្ធផលជ័យជំនះបានទៅលើក្រុមហ៊ុនមូល សៀកដែលមានតម្លៃទាបជាងគេទី១មានសុពលភាព។

ឃុំកំពង់ស្វាយមានអ្នកដាក់សំណើរចំនួន៤ក្រុមហ៊ុនរួមមាន:

១/ ក្រុមហ៊ុន អេង ស្រីនាង បានដាក់ក្នុងតម្លៃ ១៥៧,០០០,០០០៛(មួយរយហាសឹបប្រាំពីរលានរៀលគត់)។

២/ ក្រុមហ៊ុន សួន ផល្លា បានដាក់ក្នុងតម្លៃ ១៦០,០០០,០០០៛(មួយរយហុកសឹបលានរៀលគត់)។

៣/ក្រុមហ៊ុន លី ប៊ុនហេងបានដាក់ក្នុងតម្លៃ ២១០,០០០,០០០៛(ពីរយដប់លានរៀលគត់)

៤/ ក្រុមហ៊ុន តាន់ ម៉េងហុងបានដាក់ក្នុងតម្លៃ ១៦៥,០០០,០០០៛ (មួយរយហុកសិបប្រាំលានរៀលគត់) លទ្ធផលជ័យជំនះបានទៅលើក្រុមហ៊ុនអេង ស្រីនាងដែលមានតម្លៃទាបជាងគេទី១មានសុពលភាព។

សង្កាត់អាចារ្យលាក់មានអ្នកដាក់សំណើរសរុបចំនួន៤ក្រុមហ៊ុនក្នុងនោះរួមមាន:

១/ ក្រុមហ៊ុន យក់ ប៊ុនថនបានដាក់ក្នុងតម្លៃ ១២៣,៥០០,០០០៛( មួយរយម្ភៃបីលានប្រាំរយពាន់រៀលគត់)។

២/ ក្រុមហ៊ុនសៀង លីហ័ង បានដាក់ក្នុងតម្លៃ១២៩,០០០,០០០៛( មួយរយម្ភៃប្រាំមួនលានរៀលគត់)។

៣/ ក្រុមហ៊ុន សង ណាគី បានដាក់ក្នុងតម្លៃ ១២៤,០៥០,០០០៛( មួយរយម្ភៃបួនលានប្រាំម៉ឺនរៀលគត់)។

៤/ ក្រុមហ៊ុន គាត ណាវីត បានដាក់ក្នុងតម្លៃ ១២៧,០០០,០០០៛( មួយរយម្ភៃប្រាំពីរលានរៀលគត់)។ លទ្ធផលជ័យជំនះបានទៅលើក្រុមហ៊ុន ។

យក់ ប៊ុនថន ដែលមានតម្លៃទាបជាងគេទី១មានសុពល ភាព។

ក្រុមអ្នកទទួលការដែលចូលរួមដេញថ្លៃបានអោយដឹងថា: ដោយស្ថានភាពជិតបុណ្យភ្ជុំ ទើបចរចារត្រូវរូវគ្នាបែបនេះ។

អ្វីដែលនៅពីក្រោយលទ្ធផលនេះ ប្រជាពលរដ្ឋ និងក្រុមអ្នកសង្កេតការណ៍តាមដាន បានសង្កេតឃើញថា:

ព្រឹត្តិការណ៍ពីខាងក្រៅគណ:អធិបតីនៅជុំវិញសាលា ឃុំ មានក្រុមអ្នកសម្របសម្រួល ចរចា ឃុបឃិត ស៊ុំគ្រលំ ប្រព្រឹត្តិអំពើរពុករលួយ ក្រុមនេះបានដើរសម្រប សម្រួលអ្នកទទួលការជាច្រើនផ្សេងទៀតក្រៅពីក្រុមហ៊ុនដែលបានដាក់សំណើរខាងលើ ដោយក្រុមអ្នកសម្របសម្រួលបានដើរបញ្ចុះបញ្ចូលកុំអោយក្រុមហ៊ុនអ្នកទទួលការទាំងនោះដាក់សំណើរដេញថ្លៃដោយអ្នកសម្របសម្រួលទាំងនោះបានសន្យាផ្តល់ជាប្រាក់ទៅតាមការទាមទាររបស់អ្នកទទួលការ យល់ព្រមមិនចូលរួមដាក់សំណើរដេញថ្លៃ។

តាមប្រភពដ៏ដែលបានអោយដឹងទៀតថា: ពួកអ្នកទទួលការខ្លះត្រូវបានអ្នកសម្របសម្រួលបាញ់លុយអោយមុនតាមរយ:QRកូដដើម្បីជាទំនុកចិត្តជៀសវាងការ ភូតកុហក់ពួកគេនៅក្រោយពេលប្រកាស់លទ្ធផលដេញថ្លៃ។

តាមប្រភពអ្នកទទួលការមួយចំនួនបានបង្ហាញភាពរីករាយដោយពួកគេបាននិយាយថា: បើមិនបាញ់ លុយអោយមុនទេពួកគេនិងចូលដាក់សំណើរដេញថ្លៃនេះអោយបែក (មានន័យថាពួកគេដាក់តម្លៃទាបបំផុត)។ ពួកគាត់បានបន្តទៀតថា អ្នកសម្របសម្រួលទាំងនោះបើមិនយកលុយមុនទេពួកគេបោកយើងហើយ។

ក្រុមអ្នកទទួលការដែលចូលរួមដេញថ្លៃបានអោយដឹងបន្ថែមថា: ដោយស្ថានភាពជិតបុណ្យភ្ជុំ ទើបចរចារត្រូវរូវគ្នា។

ក្នុងករណីខាងលើនេះអង្គភាពយើងពុំអាចស្នើសុំប្រតិកម្មពីប្រធានគណ:កម្មការលទ្ធកម្មឃុំដំរីស្លាប់ ឃីកំពង់ស្វាយ និងសង្កាត់អាចារ្យលាក់ និងប្រធានក្រុមហ៊ុនដែលទទួលបានគម្រោងខាងលើបានទេ។

ជុំវិញបញ្ហាខាងលើនេះ ប្រធានផែនការវិនិយោគខេត្តកំពង់ធំ លោក ខៀវ បាង រក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីលោកបានចូលមើលសារ តាមរយ:ប្រព័ន្ធសារអេឡិចត្រូនិចតេលេក្រាម នូវជុំវិញបញ្ហាខាងលើ។

អង្គភាពយើងខ្ញុំរីករាយសហការជាមួយអង្គភាពអាជ្ញាធរពាក់ព័ន្ធនានាប្រសិនបើមានការស្នើសុំបំភ្លឺពាក់ព័ន្ធបញ្ហាខាងនេះ៕

អត្ថបទព័ត៌មានចែករំលែក

ដោយ លោក ហេង សារុន

 

Post navigation

Previous: ប្រជាពល​រដ្ឋ​ស្នើ​ដល់​ឯកឧត្តម ទេស​រដ្ឋ​មន្រ្តី ឳម យ៉ិន​​ទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើរពុក​រលួយ និង​ឯកឧត្តម សួស​ ប្រាថ្នា ប្រធាន​អគ្គនាយក​ដ្ឋាននៃ គណៈនាយក​ដ្ឋាន​​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេតការ​ប្រ​ព្រឹត្តអំពើ​រ​ពុក​រលួយក្នុង​ការ​ដាក់​អោយ​ដេញថ្លៃ មូល​និធិ​ឃុំ​សង្កែមួយប្រព្រឹត្ត​ដោយ​ក្រុម​ហ៊ុន​ស្រឿន វាសនា​​
Next: រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តលើកកម្ពស់វប្បធម៌ចែករំលែក ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងវរសេនាតូចលេខ ៣៩១ នៅសមរភូមិមុខទិសខេត្តព្រះវិហារ ក្នុងស្មារតីសម្ព័ន្ធមេត្រីភាពរឹងមាំ

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

October 17, 2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • សង្គម

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត

October 17, 2026
🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ! 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ព័ត៌មានជាតិ

🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

October 15, 2026
ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • សង្គម

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

October 15, 2026
ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស
  • ព័ត៌មានជាតិ

ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស

October 15, 2026
ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

October 13, 2026
  • អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
  • ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ខៀវ មុត
  • 🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!
  • ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
  • ប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រោយមានករណីផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស