Skip to content
2 APNTV LOGO

គេហទំព័រ អេភីអិនធីវី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • សង្គម

មន្ត្រីសាធារណៈ និងអ្នកសារព័ត៌មាន មិនគួរខ្លាចការរិះគន់ឡើយ

APNTV June 30, 2026

បទអត្ថាធិប្បាយ
ដោយ មឿន ឈានណារិទ្ធ
(សាស្ត្រាចារ្យផ្នែកសារព័ត៌មាន)

នៅក្នុងសង្គមប្រជាធិបតេយ្យ មន្ត្រីសាធារណៈដែលឡើងកាន់តំណែង ត្រូវតែរំពឹងទុក និងស្វាគមន៍ចំពោះការត្រួតពិនិត្យ ការវាយតម្លៃ និងការរិះគន់ពីសាធារណជន ជាពិសេសពីអ្នកសារព័ត៌មាន។ នេះជាផ្នែកមួយនៃគណនេយ្យភាព និងតម្លាភាព ដែលជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ។

ជាការពិត ការត្រួតពិនិត្យ ការវាយតម្លៃ និងការរិះគន់ពីសាធារណជន និងអ្នកសារព័ត៌មាន មិនមែនមានគោលបំណងវាយប្រហារ ឬបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីសាធារណៈនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើការរិះគន់ធ្វើឡើងដោយផ្អែកលើការពិត និងក្នុងស្មារតីស្ថាបនា វាគឺជាកម្លាំងជំរុញឱ្យមានការកែលម្អ និងការអភិវឌ្ឍ។

ខុសពីការបរិហារកេរ្តិ៍ដែលផ្អែកលើព័ត៌មានមិនពិត ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការរិះគន់ក្នុងន័យស្ថាបនា មានគោលបំណងជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កែតម្រូវភាពអសកម្ម ភាពមិនប្រក្រតី និងចន្លោះខ្វះខាតនានា ដើម្បីឱ្យមន្ត្រីសាធារណៈអាចបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

ដូចគ្នានេះដែរ អ្នកសារព័ត៌មាន ក៏គួរតែរំពឹងទុក និងស្វាគមន៍ការត្រួតពិនិត្យ ការវាយតម្លៃ និងការរិះគន់ពីសាធារណជន និងពីមន្ត្រីសាធារណៈផងដែរ។ វិជ្ជាជីវៈសារព័ត៌មាន ក៏ត្រូវការការឆ្លុះបញ្ចាំង និងការកែលម្អជាបន្តបន្ទាប់ ដើម្បីរក្សាបាននូវគុណភាព និងទំនុកចិត្តពីសង្គម។

ការរិះគន់ដែលប្រកបដោយសុចរិត និងស្ថាបនា អាចរួមចំណែកលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន តាមរយៈការតម្រង់ទិស និងការលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តតួនាទីរបស់ខ្លួនដោយទំនួលខុសត្រូវ។

អាស្រ័យហេតុនេះ ទាំងមន្ត្រីសាធារណៈ និងអ្នកសារព័ត៌មាន មិនគួរខ្លាចការរិះគន់ឡើយ ប្រសិនបើការរិះគន់នោះធ្វើឡើងដោយស្មោះត្រង់ ផ្អែកលើការពិត និងក្នុងគោលបំណងស្ថាបនា។

ផ្ទុយទៅវិញ ភាគីទាំងពីរគួរមានការអត់ធ្មត់ អធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ដោយចាត់ទុកការរិះគន់ជាឱកាសសម្រាប់ការកែលម្អខ្លួន ដើម្បីរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។

Post navigation

Previous: អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
Next: ឱក្មេង…អេីយក្មេង​..ដូច ពាក្យចាស់ពោលថាក្មេង​ ប្រៀបបាន ដូចជាសត្វមមាចមេន…!  ឃើញហើយ លឺហើយនៅតែមិនរៀងចាល ករណីក្មេងទំនើងចំនួន១១នាក់ បែកគំនិតធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ បង្កការភ័យខ្លាចដល់ពលរដ្ឋកំពុងធ្វើដំណើរ​ ត្រូវបានអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃាត់ខ្លួនភ្លាមៗ​……….!

ព័ត៌មានថ្មីៗ

អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០
  • ព័ត៌មានជាតិ

អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០

October 22, 2026
កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម
  • ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម

October 22, 2026
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង
  • ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង

October 22, 2026
ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា
  • ព័ត៌មានជាតិ

ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា

October 21, 2026
រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

October 20, 2026
កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង… កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
  • សង្គម

កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…

October 20, 2026
  • អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០
  • កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម
  • កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង
  • ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោល ការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋសភា
  • រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង