APNTV

នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃដំបូង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលក្នុងស្រុក លេងល្បែងប្រជាប្រិយខ្មែរ ទស្សនាការសម្ដែងទស្សនីយភាពចំរុះ និងការប្រគុំតន្ត្រី រាំលេងកម្សាន្តសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅលើបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។ IMG_20260415_075714_141

នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃដំបូង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលក្នុងស្រុក លេងល្បែងប្រជាប្រិយខ្មែរ ទស្សនាការសម្ដែងទស្សនីយភាពចំរុះ និងការប្រគុំតន្ត្រី រាំលេងកម្សាន្តសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅលើបុរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ពិធីបើកសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីបើកសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធិកអធម ដើម្បីស្វាគមន៍ឆ្នាំថ្មី និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយក្នុងបរិយាកាសសាមគ្គី និងកក់ក្តៅ។ ពិធីបើកនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីបើកសង្រ្កាន្តនេះ មិនត្រឹមតែជាការចាប់ផ្តើមកម្មវិធីអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់មួយក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ និងបង្កើនសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមជំរុញស្មារតីស្នេហាជាតិ និងការរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន។ FB_IMG_1776059276511

ពិធីបើកសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីបើកសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធិកអធម ដើម្បីស្វាគមន៍ឆ្នាំថ្មី និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយក្នុងបរិយាកាសសាមគ្គី និងកក់ក្តៅ។ ពិធីបើកនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីបើកសង្រ្កាន្តនេះ មិនត្រឹមតែជាការចាប់ផ្តើមកម្មវិធីអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់មួយក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ និងបង្កើនសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមជំរុញស្មារតីស្នេហាជាតិ និងការរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន។